ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ សុវត្ថិភាពចរាចរ

91

 

ភ្នំពេញ៖ពាក្យថាសុវត្ថិភាពចរាចរសូម្បីតែកូនក្មេងដែលទើបតែចេះជិះម៉ូតូក៏វាចេះនិយាយដែរគឺរាល់ការធ្វើដំណើរដោយម៉ូតូត្រូវ

តែពាក់មួកសុវត្ថិភាព បើជិះឡានត្រូវតែពាក់ខ្សែក្រវាត់ ។
សព្វថ្ងៃនេះប៉ូលីសចេញប្រៀតដើម្បីតែពាក្យសុវត្ថិភាពចរាចរ ឯ អ្នកជិះម៉ូតូ ជិះឡានក៏មិនសូវហ៊ានឈ្លើយដែរព្រោះការផាកពិន័យ
មិនស្រាលដូចមុនទេទោះបីការផាកពិន័យខ្លះធ្វើតាមរូបភាពយោគយល់ដើម្បីផលប្រយោជន៍ទាំងសងខាងក៏ដោយ ។
ជាទូទៅការគោរពច្បាប់ចរាចរហាក់ដូចជាមានតែនៅក្នុងទីក្រុងភ្នំពេញ និង ទីប្រជុំជនខេត្ត និងលើកំណាត់ផ្លូវជាតិខ្លះតែប៉ុណ្ណោះ
ឯនៅតាមបណ្ដាស្រុក សូម្បីតែស្រុកដែលជាប់ថ្នល់ជាតិហាក់ដូចជាមិនមានការពង្រឹងសុវត្ថិភាពចរាចរឡើយ ។ជាង៩០ភាគរយនៃអ្នកជិះម៉ូ
តូគឺក្បាលទទេសូម្បីតែលើផ្លូវជាតិលេខ១ដែលខ្លះគេហៅថាផ្លូវអាស៊ានក៏ដោយ ។
ដល់អញ្ចឹងទៅម្យ៉ាងដែររាល់ការប៉ះទង្គិចគ្នាកម្រមានគ្រោះថ្នាក់ណាស់គឺស្លាប់តែម្ដង ។រថយន្ដបើកបរគ្មានប្រណី និង គ្មានអាធ្យា
ស្រ័យឡើយ ។ទោះបីមុខសាលារៀន ឬ មន្ទីរពេទ្យក៏គេមិនបន្ថយល្បឿន ហើយបំពានដោយប្រើស៊ីហ្វ្លេទៀតផង ។
បើបានជាជ្រុលពង្រឹងសុវត្ថិភាពចរាចរទៅហើយគួរតែធ្វើឲ្យបានទូទាំងប្រទេសទៅទើបប្រសើរ ឬក៏ស្មានថារាល់ការបុកគ្នាស្លាប់
តែអ្នករស់នៅទីប្រជុំជន ឯ អ្នកនៅជនបទមិនស្លាប់ទេ ឬ ក៏អ្នកជនបទស្លាប់ក៏ស្លាប់ទៅកុំឲ្យតែអ្នកទីក្រុង និងទីប្រជុំជនស្លាប់គឺបានហើយ ។
គ្រោះថ្នាក់ចរាចរមិនសូវក់តមាននៅតាមទីប្រជុំជន ឬ ទីក្រុងឡើយគឺភាគច្រើននៅតាមទីជនបទដែលគ្រោះថ្នាក់ភាគច្រើនកម្រនៅរស់រាន
មានជីវិតណាស់ ។
ឧិ ! សុវត្ថិភាពចរាចរអ្ហើយហេតុអ្វីក៏មានមុខមានមាតិតែនៅទីក្រុង និង ទីប្រជុំជន ឯនៅជនបទមិនមានបែបនេះ ។សុំទោសអ្នកថា
នេះឡឺកឺទេសុំកុំប្រកាន់ ៕

អត្ថបទដែលជាប់ទាក់ទង