ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌមានជ័យ ផ្តល់ម៉ាស់ក្រណាត់លើកទី២ ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនរដ្ឋបាលសង្កាត់ 

49

 

នាព្រឹកថ្ងៃសុក្រ ១៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៩:០០នាទី រដ្ឋបាលខណ្ឌមានជ័យ បានប្រគល់ម៉ាស់ជាលើកទី២ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្រ្តី​ នៃ​ព្រះរាជា​ណាចក្រកម្ពុជា ដល់រដ្ឋបាលសង្កាត់ទាំង៧ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩ (Covid19) ជាពិសេសចែកជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅសហគមន៍ក្រីក្រ ក្រោមអធិបតីភាព លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ។

ដោយមួយសង្កាត់ទទួលបានម៉ាស់
១. សង្កាត់ចាក់អង្រែលើ ទទួលបាន ៤១០៨ ម៉ាស់ ។
២. សង្កាត់ចាក់អង្រែក្រោម ទទួលបាន ១៣៤០ ម៉ាស់ ។
៣. សង្កាត់បឹងទំពន់ទី១ ទទួលបាន ១១៧៦ ម៉ាស់ ។
៤. សង្កាត់ស្ទឹងមានជ័យទី១ ទទួលបាន
២០៣៦ ម៉ាស់ ។
៥. សង្កាត់ស្ទឹងមានជ័យទី២ ទទួលបាន ៥២៣០ ម៉ាស់ ។
៧. សង្កាត់ស្ទឹងមានជ័យទី៣ ទទួលបាន ១៤៨០ ម៉ាស់ ។
– ដោយឡែកសង្កាត់បឹងទំពន់ទី២ បានទទួលម៉ាស់ លើកទី១ គ្រប់ចំនួន រួចហើយ ។
– សរុប ក្នុងការប្រគល់ម៉ាស់ជូន សង្កាត់ទាំង ៦ មានចំនួន ១៥,៣៧០ម៉ាស់ ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានលើកឡើងថា ប្រជាពលរដ្ឋរស់នៅក្នុង សហគមន៍ក្រីក្រ និង ប្រជាពលរដ្ឋ ដែលរស់នៅ បន្ទប់ផ្ទះជួល ក្នុងរដ្ឋបាលសង្កាត់ទាំង៧ មានចំនួន ៦២,៦០៩ នាក់ ។រហូតមកដល់ថ្ងៃនេះ រដ្ឋបាលខណ្ឌមានជ័យ ទទួលបានម៉ាស់ចំនួន ៤ម៉ឺនម៉ាស់ ពីសាលារាជធានីភ្នំពេញ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ក្នុងនោះរដ្ឋបាលខណ្ឌមានជ័យ បានប្រគល់ជូនសង្កាត់ទាំង៧ និងផ្សារទាំង៣ ចំនួន ៣០,២២៤ ម៉ាស់ហើយដែរ។ ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ ក៍បានអំពាវនាវដល់ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ដែលជាប្រធានក្រុមការងារចុះជួយសង្កាត់ទាំង៧ ចូលរួមចែកម៉ាស់ ដល់ប្រជាពលរដ្ឋរស់នៅក្នុង សហគមន៍ក្រីក្រ និង ប្រជាពលរដ្ឋ ដែលរស់នៅ បន្ទប់ផ្ទះជួល តាមសង្កាត់រៀងៗខ្លួន តាមកម្មវិធីសង្កាត់ដែលបានកំណត់ និងបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តយកចិត្តទុកដាក់ការពារ​ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទប់ស្កាត់​ បង្ការហានិភ័យពីការឆ្លងជំងឺ កូវីដ-១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ត្រូវលាងសម្អាតនៅភាពកខ្វក់ជាមួយនិង អាកុល ជែល ឬសាប៊ូ និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ជាប្រចាំផងដែរ ។

 

អត្ថបទដែលជាប់ទាក់ទង