ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះសម្ដេចតេជោហ៊ុនសែន ចេញវាយកូនគោលលើកដំបូង

97

 

ភ្នំពេញ៖
សម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍ថា
ថ្ងៃនេះចេញវាយកូនគោលលើកដំបូង
ជាមួយសំភារះថ្មីពិនិត្យឃើញថាកម្លាំង
វាយហាក់ខ្លាំងជាងមុនបន្ទាប់ពីសម្រាក
ក្នុងបន្ទប់១៤ថ្ងៃ។

តាមរយៈសារដែលផ្សាយក្នុងផេកហ្វេសប៊ុកផ្លូវការសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ”
ដោយសារជាប់រវល់
ពិសេសការដោះស្រាយជួយប្រជាជនដែល
រងគ្រោះដោយទឹកជំនន់បូកបន្ថែមដោយ
ការធ្វើចត្តាឡីសក័១៤ថ្ងៃ ខ្ញុំមិនបានវាយ
កូនគោលឬហាត់ប្រាណជាងមួយខែហើយ។
ថ្ងៃនេះចេញវាយកូនគោលលើកដំបូង
ជាមួយសំភារះថ្មីពិនិត្យឃើញថាកម្លាំង
វាយហាក់ខ្លាំងជាងមុនបន្ទាប់ពីសម្រាក
ក្នុងបន្ទប់១៤ថ្ងៃ។អ្វីដែលប្លែកគឺក្បាល
ពោះដូចជាធំជាងមុន ដូចនេះខ្ញុំត្រូវដើរ
ឱ្យបានពី៨ទៅ១០គីឡូម៉ែត្រនាថ្ងៃនេះ”។

សម្តេចក៏សូមអភ័យទោសដែលខ្ញុំយកថ្ងៃធ្វើការ
មកវាយកូនគោលតែខ្ញុំបានពិនិត្យសម្រេចនិង
ចុះហត្តលេខាលើឯកសារនាៗរួចហើយ
និងពេលល្ងាចខ្ញុំបន្តការងារដដែល។
មូលហេតុដែលខ្ញុំធ្វើដូចនេះក៏ព្រោះតែ
ចង់ដឹងអំពីសុខភាពក្រោយការធ្វើចត្តាឡីស័ក១៤ថ្ងៃតើមានការប្រែប្រួលយ៉ាងណា?។ ម្យ៉ាងទៀតទីលានវាយកូនគោល
នៅជាប់និងរបងផ្ទះមិនបានចេញទៅវាយនៅទីលានឆ្ងាយពីផ្ទះនោះទេ។ លាហើយព្រឹត្តិការណ៍៣វិច្ឆិកា៕

អត្ថបទដែលជាប់ទាក់ទង