ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌកំបូល ចុះបិទទីតាំងកត់កន្ទុយលេខ មួយកន្លែងជាលើកទីពីរ នៅភូមិត្រពាំងគល់ សង្កាត់កន្ទោកឃាត់ខ្លួន២នាក់

400

 

ភ្នំពេញ៖ដោយទទួលបានបទបញ្ជាពីលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការរដ្ឋបាលខណ្ឌ​ ព្រមទាំងមានការសម្របសំរួលពីរលោក មុត​ ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ​ កាលពីរសៀលថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហោ វាសនា អភិបាលរងខណ្ឌកំបូល រួមជាមួយលោក​ គន់​ ចាន់សុភារី​នាយករងរដ្ឋបាល​ បានដឹកនាំមន្រ្តីការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ ដោយមានការចូលរួមសហការពីនគរបាល​ អាវុធហត្ថខណ្ឌ​ និងមន្ត្រីសណ្តាប់ធ្នាប់ខណ្ឌ ចុះបិទទីតាំងកត់កន្ទុយលេខ មួយកន្លែងជាលើកទីពីរ ស្ថិតនៅផ្ទះលេខ១៥ ផ្លូវលេខ៦(បុរីពិភពថ្មីកំបូល១) ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល ។

មន្ត្រីសាលាខណ្ឌឱ្យដឹងថា៖ក្នុងពេលចុះទៅដល់ទីតាំង​ ក្រុមការងារចុះពិនិត្យជាក់ស្ដែងឃើញថា​ ទីតាំងខាងលើនេះ​ បានបន្តបើកលក់កន្ទុយលេខដោយខុសច្បាប់​ ក្នុងនោះក្រុមការងារបានសម្រេចដកហូតវត្ថុតាងមួយចំនួនមករក្សាទុក​ និងបានឃាត់ខ្លួនមនុស្សចំនួនពីរនាក់ បញ្ជូនមកអធិការដ្ឋាននគបាលខណ្ឌ​ ដេីម្បីចាត់ការបន្តនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង