ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ វាជាសង្គ្រាមលោកលើកទី៣ឬ ?

108

 

ភ្នំពេញៈសង្គ្រាមសកលលោកចំនួន២លើកបានបញ្ចប់ទៅហើយសូម្បីតែអាឡឺកឺខ្ញុំ ក៏កើតមិនទាន់ដែរហើយអ្វីដែលដឹងពីសង្គ្រាម
ទាំង២លើកនោះ គឺស្ដាប់គេនិយាយបើគេ ភ ក៏ចេះតែជឿទៅ និង រឿងរ៉ាវខ្លះទឿតដឹងដោយអានសៀវភៅ ។

ពេលនេះជាសម័យកូវីដ ១៩ដែលអ្នកខ្លះគេចំអក ថាវាជាយុគសម័យសង្គ្រាមលោកលើកទី៣។និយាយដោយមែនទែនទៅដូចជា
ចង់ជឿគេដែរព្រោះមានមនុស្សស្លាប់រាល់ថ្ងៃខ្លះស្លាប់ក្នុងមន្ទីរពេទ្យ ខ្លះស្លាប់នៅផ្ទះខ្លះស្លាប់ក្រៅផ្ទះ ហើយខ្លះស្លាប់នៅក្រៅប្រទេសរបស់
ខ្លួនទៅទៀត ។

កាលពីសង្គ្រាមលោកលើកទី២ ភាពល្បីល្បាញនៃសង្ក្រាម គឺប្រមុខសង្គ្រាមអាល្លឺម៉ង់គឺអាដុល ហ៊ីត្លែរសម្លាប់តែជនជាតិជ្វីហ្វដោយ
ដុតទាំងរស់ ។តែសង្គ្រាមលោកលើកទី៣ ឬ គេហៅថាសម័យកូវីដ ១៩នេះគេមិនសម្លាប់គ្នាឡើយគឺវីរុសកូរ៉ូណាជាពេជ្ឈឃាតសម្លាប់មនុស្ស
ដែលរាល់ថ្ងៃនេះការសម្លាប់ នៅមិនទាន់បញ្ចប់នៅឡើយទេ ។

បណ្ដាប្រទេសអឺរុបហាក់ដូចជាធ្ងន់ធ្ងរជាងគេ ដូចកាលពីសម័យសង្គ្រាមលោកលើកទី២ដែរ ។ អ្ហ៊ីពិតជាសាហាវណាស់ហ្ន! ការ
រៀសអើងគ្នានៅតែបន្តកើតមាន ពេលខ្លះមនោសញ្ចេតនារាប់អានគ្នា ក៏ត្រូវកាតផ្ដាច់ដែរ ។ ចាំមើលសិនមើល៍ក្រែងគេហៅវាថាជាយុគសម័យ
សង្គ្រាមលោកលើកទី៣មែន សម្រាប់ខ្ញុំគ្រាន់តែជាមនុស្សឡឺកឺ និយាយអ្វីតាមតែការនឹកឃើញ និងតាមអារម្មណ៍ខ្លួនឯងតែប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង