ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ណែនាំអោយខណ្ឌទាំង១៤ មិនអោយមានការលួចបើកអាជីវកម្ម ក្លឹបកម្សាន្ត និងខារ៉ាអូខេជាដាច់ខាតដើម្បីទប់ស្កាត់ ជម្ងឺកូវីដ-១៩

76

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកលោកឯក ឃុនដឿន បានធ្វើការណែនាំអោយអភិបាលនៃគណៈអភិបាលរងខណ្ឌ ក៏ដូចជាមន្ត្រីនិងអាជ្ញាធរសង្កាត់ទាំង១០ ត្រូវចុះតាមដានមូលដ្ឋានរបស់ខ្លួនកុំអោយមានការលួចបើកដាច់ខាត់ចំពោះទីតាំងខារ៉ាអូខេនិងក្លឹបកំសាន្ត តែចំពោះភោជនីយដ្ឋានក៏ត្រូវតែតាមដានពិនិត្យផងដែរ ថាតើពួកគាត់បានអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលឬទេ ។បើមិនអនុវត្តទេត្រូវណែនាំអោយពួកគាត់ អនុវត្តអោយបានជាដាច់ខាត់ ដើម្បីរួមគ្នាក្នុងការបង្ការទប់ស្កាត់ជម្ងឺកូវីដ១៩ទាំងអស់គ្នា។

   លោកឯក ឃុនដឿន បានណែនាំថា ចំពោះភោជនីយដ្ឋាន  បើទោះបីអនុញ្ញាតអោយដំណើរការមែន តែមិនអោយលើសពី២០នាក់ទេ ហើយត្រូវអនុវត្តអោយបាន ដាច់ខាត់ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការលាងដៃនឹងអាកុល ជែល ពាក់ម៉ាស ពិនិត្យវាស់កំដៅ មុននឹងភ្ញៀវចូលក្នុងភោជនីយដ្ឋាន ពាក់ព័ន្ធនិងក្លឹបកម្សាន្តនិងខារ៉ាអូខេ ត្រូវតែមានវិធានការតឹងរឹងបំផុតគឺមិនឲ្យ

លួចបើកដំណើរការជាដាច់ខាត ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ខណៈដែលជំងឺនេះបាននឹងកំពុងរីករាលដាលចូលដល់សហគមន៍ហើយនោះ ពិសេសនៅក្នុងរាជធានីភ្នំពេញរបស់យើងតែម្តង។

  តាមរយៈសារអេឡិចត្រូនិចរបស់លោកឃួង ស្រេងអភិបាលរាជធានីផ្ញើរជូនទៅអាជ្ញាធរខណ្ឌទាំង១៤ មានន័យថាជំរាបដល់ ប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ដើម្បីអនុវត្តន៍

តាមការស្រាវជ្រាវរបស់កម្លាំងសម្ងាត់បានបញ្ជាក់ថា អាជីវកម្ម ក្លឹបកម្សាន្ត និងខារ៉ាអូខេមួយចំនួន នៅតែបន្តលបលួចបើកដំណើរការដូចធម្មតាដដែល ហេតុដូចនេះ សូមលោកលោកស្រីអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវចាត់វិធានការឲ្យបានតឹងរឹងបំផុតចំពោះករណីខាងលើនេះ កុំឱ្យមានដាច់ខាតនៅក្នុងមូលដ្ឋានរបស់ខណ្ឌនីមួយៗ។ កិច្ចការងារនេះ គឺជាការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របពេលដែលបញ្ហាជំងឺកូវីដ១៩នេះ កំពុងរាលដាលដល់សហគមន៍។

   ពាក់ព័ន្ធនឹងវិធានការខាងលើ កាលពីយប់ថ្ងៃទី៤ខែធ្នូឆ្នាំ២០២០គគណបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទឹកល្អក់ទី១បានចុះណែនាំតាមភោជនីយដ្ឋានក្នុងមូលដ្ឋានឲ្យអនុវត្តបានសរុបចំនួន១៥ទីតាំងអោយ វាស់កំដៅមុនចូលនិងបាញ់អាល់កុល  ហើយបុគ្គលិកនិងអ្នកបំរេីសេវាត្រូវពាក់ម៉ាស់គ្រប់គ្នា៕

 

   

អត្ថបទដែលជាប់ទាក់ទង