ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីបន្តផ្តល់ម៉ាស ចំនួន៤ម៉ឺននិងឧបករណ៍បំពងសំឡេងចំនួន៤០គ្រឿងជូនស្នងការនគរបាលរាជធានី ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា

113

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញឃួង ស្រេង បានផ្តល់ម៉ាសចំនួន៤០០០០ម៉ាសនិងឧបករណ៍បំពងសំឡេងចំនួន៤០គ្រឿង ដល់ស្នងការនគរបាលរាជធានីភ្នំពេញ ហើយនៅរសៀលថ្ងៃអាទិត្យទី០៦ខែវិច្ឆិកានេះ លោកអភិបាលរាជធានីក៏បានចុះត្រួតពិនិត្យគ្រប់គោលដៅនៃស្តុបនីមួយ ខណៈកងកម្លាំងទាំងអស់កំពុងពង្រាយក្នុងចែកម៉ាសជូនអ្នកដំណើរនិងបំពងសំឡេងតាមឃោសនស័ព្ទ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ទាំងអស់គ្នា។

   លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងរាជធានីបានបញ្ជាក់ឲ្យដឹងថា អភិបាលរាជធានីភ្នំពេញលោកឃួងស្រេង បានផ្តល់ម៉ាសចំនួន៤០០០០ម៉ាស មីក្រូសម្រាប់បំពងសំឡេងចំនួន៤០គ្រឿងមកស្នងការនគរបាលរាជធានីភ្នំពេញ ហើយ លោកបានបន្តចែកទៅកម្លាំងមានសមត្ថកិច្ចចំនួន២២គោលដៅនៅតាមស្តុប ដើម្បីឲ្យកងកម្លាំងមានសមត្ថកិច្ច ពិសេសប៉ូលីសចរាចរណ៍ធ្វើការចែកបន្តទៅប្រជាពលរដ្ឋជាអ្នកដំណើរដែលមិនពាក់ម៉ាស។ ចំណែកមីក្រូបំពងសម្លេង ក៏បានផ្ញើរសារទៅប្រជាពលរដ្ឋព្រមគ្នាផងដែរ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ទាំងអស់គ្នា ខណៈដែលជំងឺនេះកំពុងរីករាលដាលចូលដល់សហគមន៍ហើយនោះ។

  ចំពោះគោលដៅសំខាន់ៗទាំង ២២ មានដូចជាគោលដៅ ស្តុប BKC   ស្តុប ពេទ្យចិន ស្តប  បូកគោ ស្តុបច្រមុះជ្រូកក្បាលថ្នល់ ស្តុបអង្គឌួង ស្តុបក្រសួងអប់រំ ស្តុបជលផលស្តុប ក្តាន់ពីរ ស្តុប អាងទឹក ១០ស្តុបចេនឡា ១១ស្តុបទួលសង្កែ ១២ស្តុប កាំកូ ១៣ស្ពានអាកាស៧មករា ១៤ស្តុប ២០០៤កែង ទ្រុងមាន់ ១៥ស្តុប២០០៤ កែង ២៧១ ,១៦ស្តុប ២៧១ កែង ៣៧១, ១៧ស្តុបស្ពានដែក

គោលដៅក្នុងខណ្ឌចំនួន៥ រួមមាន៖ ខណ្ឌទួលគោក ស្តុបផ្សារដើមគរ ខណ្ឌ៧មករា ស្តុបនាងគង្ហីង ខណ្ឌដូនពេញ ស្តុបនាគបាញ់ទឹក ខណ្ឌចំការមន ស្តុបបឹងត្របែក ខណ្ឌបឹងកេងកង  ស្តុបវត្តមហាមន្រ្តី

   ចំពោះខ្លឹមសារតាមឃោសនស័ព្ទគឺសូមពុក ម៉ែ អុំ ពូ មីង និងអ្នកប្រើប្រាស់ផ្លូវ ទាំងអស់ឲ្យបានជ្រាបថា៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល ជំងឺកូវីត១៩ សូមមេត្តាអនុវត្តន៍នូវវិធានការរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្លួនដូចជា៖ ពាក់ម៉ាស់ជាប្រចាំទោះទៅទីកន្លែងណាក៏ដោយ លាងសម្អាតដៃ និងសាប៊ូ ឬអាកុលជាប្រចាំ រក្សាគំលាតពីគ្នាឲ្យបានឆ្ងាយ មិនទៅទីកន្លែងដែលការប្រមូលផ្ដុំ

សង្ឃឹមថា ពុក ម៉ែ អុំ ពូ មីង និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ និងចូលរួមនូវវិធានការទាំងនេះ ដើម្បីសុខភាពយើងទាំងអស់គ្នានិងសូមធ្វើដំណើរដោយសុវត្ថិភាព

   គួរបញ្ជាក់ថា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំរាប់ដំណាក់កាលកូវីដ១៩នេះ សម្តេចបានផ្តល់ម៉ាស មករដ្ឋបាលរាជធានីភ្នំពេញចំនួន៣លានម៉ាស់ដើម្បីចែកជូនប្រជាពលរដ្ឋនៅសហគមន៍ក្រីក្រដែលមិនមានលទ្ធភាពទិញម៉ាសយកមកប្រើប្រាស់ ចែកអ្នកដំណើរតាមដងផ្លូវ។បន្ថែមពីលើនេះទៀតកាលពីថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ២០២០ ក្នុងពិធីបើក ការដ្ឋានសាងស និង កែលម្អផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឧបត្ថម្ភថវិការបស់រាជរដ្ឋាភិបាលជូនបងប្អូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កទាំងអស់នៅរាជធានីភ្នំពេញ ដោយក្នុង០១ គ្រួសារទទួលបានថវិកាចំនួន៣០ម៉ឺនរៀល សំរាប់រយៈពេល១៥ថ្ងៃ មានន័យថា ក្នុង០១ថ្ងៃ២ម៉ឺនរៀលថែមទៀត

 

 

អត្ថបទដែលជាប់ទាក់ទង