ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្មាន់កាំភ្លើងបាញ់ប្រហារបុរសម្នាក់ ចំនួន៤គ្រាប់ បណ្តាលអោយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

109

ភ្នំពេញ៖ខ្មាន់កាំភ្លើង១ក្រុម បានជិះម៉ូតូតាមបាញ់ប្រហារទៅ លើបុរសអ្នករកសុីគួកជេរដី គួកជេររថយន្ត និងម៉ូតូ ព្រមទាំងចងការប្រាក់ម្នាក់ជាច្រើនគ្រាប់ បណ្ដាលឲ្យស្លាប់ ក្រោយពេលបញ្ជូនទៅ សង្រ្គោះដល់មន្ទីរពេទ្យកាល់ម៉ែត បន្ទាប់មកខ្មាន់កាំភ្លើងរូបនោះ បានគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នោះបានកើតឡើង បង្កឲ្យកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ស្ថិតនៅតាមផ្លូវលំ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។ហើយពុំទាន់ដឹងថា ជាករណីប្លន់ឬគំនុំនៅឡើយទេ ដោយនគរបាលកំពុង ធ្វើការស្រាវជ្រាវរកមុខសញ្ញាជបដៃដល់ហើយ។

តាមប្រភពព័ត៌បានឲ្យដឹងថា ជនរងគ្រោះ នៅ ចំណាន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ ទិញលក់រថយន្ត ម៉ូតូ ចងការលុយ គួកជេដី មានទីលំនៅ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ និងនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ។ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ និងបានបាញ់ប្រហារ ទៅលើជនរងគ្រោះចំនួន៤គ្រាប់ និងត្រូវចំនួន៣គ្រាប់ និងខុសទៅត្រូវដី១គ្រាប់។
មុនកើតហេតុ ជនរងគ្រោះ ទើបវិលមកពីដើរ ទារលុយគេ ដល់ចំណុចខាងលើ ជនសង្ស័យជិះរថយន្តមួយគ្រឿង តាមពីក្រោយ បាញ់៤គ្រាប់ ត្រូវជនរងគ្រោះ៣គ្រាប់ ក្បាល ដៃឆ្វេង ពោះបណ្តាលឲ្យរងរបួសដេកដួល ហើយត្រូវបញ្ជូនទៅ មន្ទីរពេទ្យកាល់ម៉ែត តែបានស្លាប់ ដឹកយកមកតម្កល់ទុកនៅវត្តពោធិចិនតុង ៕

អត្ថបទដែលជាប់ទាក់ទង