ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលស្រុកឯកភ្នំ សហការចាប់​ខ្លួនជនសង្ស័យ តាមដីការបស់តុលាការខេត្តកំពង់ចាម ដែលលួចអាគុយក្រុមហ៊ុនមិត្តហ្វូន

116


បាត់ដំបង៖ ជនសង្ស័យម្នាក់ដែលលួចគាល់ព្រិលបង្អូចអង់តែនមិត្តហ្វូនលួចយកអាគុយ៤គ្រាប់ ហើយរត់គេចខ្លួនពីខេត្តកំពង់ចាម ត្រូវបាននគរបាលចាប់ខ្លួន នៅខេត្តបាត់ដំបង ដោយតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់តុលាការខេត្តកំពង់ចាម។

នគរបាលស្រុកឯកភ្នំ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី​៨ ខែ​ សីហា​ ឆ្នាំ២០១៨​ ដោយបាន​ការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ទោ​អ៊ុច​ សុ​ខុន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត​បាត់​ដំបង​ លោកឧត្តម​សេនី​យ៍ត្រី​ ជេត​ វណ្ណនី​ ស្នង​ការរងទទួលផែនព្រហ្មទណ្ឌបានដឹកនាំ​កម្លាំងជំនាញសហការជាមួយសមត្ថកិច្ចនគរបាល ​នៃអធិការ​ដ្ឋាននគរបាល ស្រុកឯកភ្នំ​ អនុវត្តដីកាបង្គាប់ ឲ្យចូលខ្លួនរបស់អយ្យការអមសាលា​ដំបូងខេត្តកំពង់ចាម ដោយធ្វើការឃាត់ខ្លួនជន​សង្ស័យចំនួ​ន១នាក់ ឈ្មោះ វិន​ រស់​ ភេ​ទ​ប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិព្រែកជីក​ សង្កាត់​សំបួរមាស​ ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម​ ដែល​ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចដោយ​មាន​ស្ថានទម្ងន់ទោស​ ប្រព្រឹត្តនៅមូលដ្ឋានក្រុងកំពង់ចាម​ ខេត្តកំពង់ចាម​រួចគេចខ្លួន​ មកសម្ងំក្នុងភូមិសាស្រ្ត​ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង​។

យោងតាមដីកា ស៊ន មុនី តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានឲ្យដឹងថា ជនសង្ស័យបានប្រព្រឹត្តបទល្មើស លួចមានស្ថានទម្ងន់ទោស (គាល់ព្រិលបង្អូចអង់តែនមិត្តហ្វូនយកអាគុយ៤គ្រាប់) កាលពីចន្លោះថ្ងៃទី១៣ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រោយផ្ទះរបស់ឈ្មោះ ជឹម គឹមហ៊ី ស្ថិតនៅភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ដីកាបង្គាប់បញ្ជាឲ្យជនសង្ស័យចូលបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។ បង្គាប់មកលោកស្នងការនគរបាលខេត្តកំពង់ចាម ត្រូវអនុវត្តដីកានេះ ឲ្យបានសម្រេច ។
បច្ចុប្បនជនសង្ស័យ បានប្រគល់ជូនសម​ត្ថកិច្ចនគរបាលខេត្តកំពង់ចាម ចាត់ការតាម​នីតិវិ​ធី ដែលជាម្ចាស់ដើមបណ្តឹង៕


អត្ថបទដែលជាប់ទាក់ទង