ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី យ៉ឹង សុឃឿន ត្រូវបានអង្គបោះឆ្នោត មានទំនុកចិត្តបោះឆ្នោតជ្រើសរើសជាប្រធានការិយាល័យប្រជាពលរដ្ឋក្រុងព្រះសីហនុ រយ:ពេល ៥ឆ្នាំ

68

ខេត្តព្រះសីហនុ៖ លោក គង់ សាមឿង ប្រធានក្រុម ប្រឹក្សាក្រុងព្រះសីហនុ អញ្ជើញជាអធិបតីបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋក្រុងព្រះ សីហនុ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាក្រុង សមា ជិកក្រុមប្រឹក្សាសង្កាត់ ប្រធានផ្សារ លើ អាជីវករ និងអង្គការសង្គមស៊ីវិលក្នុងខេត្តព្រះសីហនុ នៅសាលាក្រុងព្រះសីហនុ ព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ។
លោកស្រី យ៉ឹង សុឃឿន ត្រូវបានអង្គបោះឆ្នោតមានទំនុកចិត្តបោះឆ្នោតជ្រើសរើសជាប្រធានការិយាល័យប្រជាពលរដ្ឋក្រុងព្រះសីហនុ រយ:ពេល ៥ឆ្នាំ ។

លោក គង់ សាមឿន ប្រធានក្រុមប្រឹក្សាក្រុងព្រះសីហនុ មានប្រ សាសន៍ថា ដោយមានការជឿជាក់ និងមានទំនុកចិត្តក្នុងការដឹកនាំរបស់លោកស្រីប្រធានការិយាល័យប្រជាពលរដ្ឋក្រុងព្រះសីហនុ ដែលបានបោះឆ្នោយជាប់ថ្មីនេះ ដែលមានអាណត្តិរបស់ខ្លួនរយៈពេល ៥ឆ្នាំ ។ ក្នុងនាមប្រធានក្រុមប្រឹក្សាក្រុង ក៍ដូចជាលោកអភិបាលក្រុងព្រះសីហនុ សូមថ្លែងអំណរគុណដល់អង្គបោះឆ្នោត ដែលបានបោះ ឆ្នោតគាំ ទ្រលោកស្រី យ៉ឹង សុ ឃឿន ជាប្រធានការិយាល័យប្រជា ពលរដ្ឋក្រុងព្រះសីហនុថ្មី ។

លោក គង់ សាមឿន បន្តថា ក្រោយបោះឆ្នោតជ្រើសរើសបាន ប្រធានការិយាល័យប្រជាពលរដ្ឋក្រុងព្រះសីហនុ លោកអភិបាលក្រុងព្រះសីហនុ និងធ្វើសំណើទៅក្រសួងមហាផ្ទៃ ដើម្បីធ្វើការតែង តាំងទទួលស្គាល់លោកស្រី ជាប្រធានការិយាល័យប្រជាពលរដ្ឋក្រុងព្រះសីហនុ ជាផ្លូវការនៅពេលខាងមុខ ។

ក្នុងឱកាសនោះ លោក គង់ សា មឿន បានធ្វើការផ្តាំផ្ញើដល់លោកស្រីប្រធានការិយាល័យប្រជាពល រដ្ឋក្រុងព្រះសីហនុថ្មី ត្រូវខិតខំបំ ពេញការងារតាមតួនាទីភារកិច្ច សហការសាមគ្គីភាពផ្ទៃក្នុង ដើម្បីបំរើសេវាសាធារណៈនៅច្រកចេញ-ចូលតែមួយក្រុងព្រះសីហនុ បានទាន់ពេលវេលា ជៀសវាងបង្កភាពស្មុគស្មាញដល់ប្រជាពលរដ្ឋដែល មកទទួលសេវានៅច្រកចេញ-ចូល តែមួយ ដូច្នេះមន្ត្រីរបស់យើងធ្វើយ៉ាងណាបំរើសេវាជូនបងប្អូនប្រជា ពលរដ្ឋ អាជីវករ ពាណិជ្ជករដែល មកទទួលសេវាមានទំនុកចិត្តកាន់ តែច្រើនឡើង ប្រកបដោយតម្លាភាព និងគណនេយ្យភាព ៕

អត្ថបទដែលជាប់ទាក់ទង