ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិត​ឡឺ​កឺ​ ៖​ នឹង​ឡើង​អាណិត​ព្រះ​ណាស់​

138

ភ្នំពេញ​៖​ព្រះពុទ្ធ​ទ្រង់​បាន​ចូល​បរិនិព្វាន​អស់កាល​ជាង​១៥៦៤​ព្រះវស្សា​ហើយ​តែ​មនុស្ស​ជាច្រើន​នៅតែ​បោក​ព្រះអង្គ និង ខ្លះទៀត​​នៅ​ឆ្លៀត​លួច​ប្រើ​ព្រះអង្គ​ទៅទៀត ។​
កាលពីមុន​បោះឆ្នោត​មាន​មេបក្ស​មួយ​ទៅ​បន់ព្រះ​ថាបើ​ខ្លួន​ឈ្នះឆ្នោត​វិញ​អ្ហេះ​នឹង​ថ្វាយ​គោដុត​មួយ​ក្បាល​ភ្លាម ។​គ្រាន់តែ​និយាយ​​បែបនេះ​ន​រណ​ក៏​ដឹង​ដែរ​ថា​គាត​ហ្នុ​ង ភ ព្រះ​ដែរ​ព្រោះ​ព្រះ​ចូល​បរិនិព្វាន​យូរហើយ​មាន​ទៅ​ឆាន់​អ្វី​កើត​ចេះតែ​ថា​ហ្ម៉​ង​បើ​ថា​ចង់​ដក​លុយ​បក្ស​​យកមក​ចាយ់​ឲ្យ​ត្រូវ​ខ្ទង់​នោះ​ក្រែង​លើ​ត្រូវ​ជាង ។​

ថ្ងៃមុន​នោះ​លោកតា​មួយរូប​បាត់គោ​ស្រាប់តែ​ទៅ​បន់ស្រន់​ក្នុង​ព្រះវិហារ​ឲ្យ​ព្រះ​ជួយ​រកគោ​ឲ្យ​ខ្លួន​ព្រះ​ស៊ីម៉ង់​ហ្នុ​ង​ចេះ​ទៅ​ជួយ​ដើររក​​គោ​ឲ្យ​កើត​ដែរ ។​គាត់​ថាបើ​រកឃើញ​គាត់​នឹង​ថ្វាយ់​មាន់​មួយ​តាមពិត​គាត់​ក៏ ភ ព្រះ​ដែរ ។​
យាយ​ម្នាក់​ដែល​ងប់​នឹង​ល្បែង​កន្ទុយលេខ​ពេក​នោះបាន​ទៅសុំ​កន្ទុយលេខ​ពី​ព្រះ អ្ហេ​ស ចេះតែ​បោក​ព្រះ​តែម្ដង​ហើយ ។​សព្វថ្ងៃនេះ​​មាន​ព្រះ​ពី​ណា​មកទៀត​មានតែ​ព្រះ​ពុទ្ធរូប​ដែលជា​និម្មិត​រូប​របស់​ព្រះ​តែប៉ុណ្ណោះ ។ បើ​មិន​ជឿ​ទៅ​ទូល​សួរ​ព្រះសង្ឃ​ទៅ​បើ​ព្រះ​ដឹង​កន្ទុយលេខ​​ច្បាស់​ជា​ព្រះសង្ឃ​ដែលជា​សាវ​ក្ស​របស់​ព្រះ​បបួលគ្នា​ទៅ​ចាក់​យកលុយ​សង់​វត្ត​មិនដឹង​រីកចម្រើន​យ៉ាងណាទេ ។​
គ្មាន​នរណា​អាក្រក់​ជាង​មនុស្ស​ទេ​ហើយក៏​គ្មាន​នរណា​ល្អ​ជាង​មនុស្ស​ដែរ ។ សន្ដាន​អ្នកប្រព្រឹត្តិ​អាក្រក់​គឺអាច​ថា​អាក្រក់​ជា​ពូជ​ក៏​សឹង​​តែមាន​ដែរ ។​ណ្ហើយ​សូម​ឈប់​ធ្វើបាប​ព្រះ​ទៅសុំ​អង្វរ ៕​

អត្ថបទដែលជាប់ទាក់ទង