ឆ្លងចរន្តអគ្គិសនី ឆេះរថយន្តម៉ាកAudi Q7
ភ្នំពេញ ៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ០៨:១០នាទីព្រឹក ថៃ្ង សៅរ៍ទី២ ខែមករា ឆ្នាំ២០២១ មានអគ្គិភ័យមួយកន្លែងកើតឡើង ស្ថិតនៅចំណុចផ្ទះគ្មានលេខផ្លូវ១០០៣ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មា្ចស់ឈ្មោះ លឹម រ៏ត្នធី ភេទ ប្រុស អាយុ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អាជីករ។ មូលហេតុនៃអគ្គិភ័យនេះ ឆ្លងចរន្តអគ្គិសនីក្នុងរថយន្ត
រថយន្តនេះ ផ្លាកលេខភ្នំពេញ ២AG ២០២២ ពណ៌ស ម៉ាកAudi Q7 ផលឹតឆ្នាំ២០១០ ពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
ប្រតិបត្តិការនេះ ប្រើរថយន្តការិយាល័យអគ្គិភ័យ ចំនួន ២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡានស្មើនឹង ៤ម៉ែត្រគូប៕