ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់២នាក់ទាំងព្រឹក ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរម៉ូតូ បុកជាមូយឡានដឹកដី

108

ភ្នំពេញ៖ បុរសពីរនាក់បានជិះម៉ូតូឌុបគ្នាទៅបុករថយន្តដឹកដីបណ្តាលឲ្យបោកក្បាលស្លាប់នៅកន្លែងហ្នឹងកន្លែងភ្លាមៗ កាលពីវេលាម៉ោងប្រមាណ៧និង ២០នាទីព្រឹកថ្ងៃទី ២ខែមករាឆ្នាំ ២០២១នៅតាមផ្លូវជាតិលេខ ៦ ទល់មុខវត្តវត្តចំបក់មាសក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ 

ជនរងគ្រោះ១ឈ្មោះ ជេ ជាតិអាយុ ៣១ឆ្នាំជាជាងផ្ទះឈើមានស្រុកកំណើតភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមទី២.ឈ្មោះឈឿនឆោមអាយុ ៤៨ឆ្នាំជាជាងផ្ទះដូចគ្នាស្នាក់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ  ខេត្តកំពង់ចាម។

អ្នកទាំង២ ជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរី 2012 ពណ៌ខ្មៅស្លាកលេខកំពង់ចាម១J ៨៩៥៥មួយគ្រឿងបានបោកក្បាលបាក់ក ស្លាប់ដោយជើងទាំងពីរគងលើម៉ូតូ។ 

ចំណែករថយន្តដឹកខ្សាច់ម៉ាក DONG FENG ពណ៌សបេីកបរដោយឈ្មោះហៀង គឹមហាក់ភេទប្រុសអាយុ ២៥ឆ្នាំមានលំនៅភូមិព្រែកកន្ទួតឃុំតាឡូ ស្រុកបាកាន  ខេត្តពោធិ៍សាត់ ត្រូវនគរបាលឃាត់ខ្លួន។ 

អ្នកឃើញហេតុការណ៍ឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងខាងលើធ្វើដំណើរផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូងចូលរាជធានី។នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តដឹកខ្សាច់មួយគ្រឿងធ្វើដំណើរ ពីត្បូង ទៅជើងបញ្ច្រាស់ទិសគ្នាឲ្យបត់ធ្វេងឆ្លងផ្លូវដោយសារតែល្បឿនលឿនម៉ូតូក៏បានបុករថយន្តចំកណ្ដាលពេញទំហឹងបណ្ដាលឱ្យបោកក្បាលបាក់កស្លាប់ទាំងពីរនាក់។

បន្ទាប់ពីគ្រោះថ្នាក់អ្នកបើកបររថយន្តត្រូវបាននគរបាលឃាត់ខ្លួន។

ចំណែករថយន្តនិងអ្នកបើកបរព្រមទាំងម៉ូតូត្រូវបាននគរបាលបានចុះទៅវាស់វែងរួចបញ្ជូនទៅកាន់ការិយាល័យចរាចរផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។

រីឯសពត្រូវបានក្រុមគ្រួសារបញ្ជូនទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

 

អត្ថបទដែលជាប់ទាក់ទង