ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិត​ឡឺ​កឺ ៖ ពេល​ប៉ូលីស​រវល់​តាក់ស៊ី​ក្រឡុក​

30

​ភ្នំពេញ​៖​ស្ថានភាព​ចរាចរ​នៅ​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ​វា​មិនសូវ​ល្អ​នោះទេ ពិសេស​តាម​បណ្ដា​គល់ស្ពាន​នានា​ក្រុម​ឡាន​តាក់ស៊ី​ក្រ​ឡុ​កស​ម្ហ​បើ​មណាស់​នៅពេលដែល​ប៉ូលីស​រវល់​សម្រួល​កុំ​ឲ្យ​ស្ទះ​នោះ ។​
គល់ស្ពាន​ច្បារអំពៅ​និង​គល់ស្ពាន​ជ្រោយចង្វារ​ផ្នែក​ខាងកើត​តាក់ស៊ី​ក្រឡុក ស្ទើរតែ​គ្រប់ពេល​តែម្ដង​។ ពេលព្រឹក​ព្រលឹម​ពេល​សិស្សានុសិស្ស និស្សិត មន្ត្រីរាជកា​រ់ បុគ្គលិក​ក្រុមហ៊ុន​សម្រុក​ចេញទៅ​ធ្វើការ​នោះ ស្ថានភាព​ផ្លូវ​មហា​សែន​អាក្រក់ ។ ប៉ូលីស​ត្រូវ​ឈរ​រៀបចំ​​សណ្ដាប់ធ្នាប់​រាប់​ម៉ោង​ដើម្បី​កុំ​ឲ្យ​ស្ទះ ។​
ក្នុងស្ថានភាព​បែបនេះ​លោក​តាក់ស៊ី និង​អ្នក​ហៅ​ម៉ូយ​ដាក់​តាក់ស៊ី​រួមទាំង​រ៉ឺម៉ក ដែល​ដឹក​ភ្ញៀវ​មក​ដាក់​តាក់ស៊ី ដើម្បី​បាន​កម្រៃជើងសារ​(​កុំមីស្យុង​)​នោះ បើក​ប្រជ្រៀត​គ្នា​ដោយ​មិន​ខ្វល់​ពី​ច្បាប់​ចរាចរណ៍ ឬ រំខាន​ដល់​ការធ្វើដំណើរ​របស់​អ្នកដទៃ​ឡើយ ។ ករណីនេះ​ប្រសិនបើ​ប៉ូ​​លី​ស​ហ៊ាន​តែ​ងាក​មក​រៀបចំ​ក្រុម​រញ៉េរញ៉ៃ​ទាំងនោះ ការស្ទះ​ចរាចរណ៍​នឹង​កាន់​លំបាក​ដោះ​តែម្ដង ។​
ក្រុម​អ្នក​ហៅ​ម៉ូយ​វិញ​រត់​មិន​ខ្លាច​ឡាន​បុក​ទេ​ទោះបី​ឡាន​កំពុងតែ​លឿន ក៏​គេ​ហ៊ាន​រត់​ឆ្លង​ដែរ​ដើម្បី​ប្រជែង​យក​ម៉ូយ ។​និយាយ​​ដោយ​ត្រង់​ទៅ​ស្ថានភាព​អាក្រក់​បែបនេះ​ប៉ូលីស​ចរាចរណ៍​តែម្នាក់ឯង មិនអាច​ធ្វើ​ទាន់​វេលា​នោះទេ​គួរតែមាន​ផ្នែក​ជាច្រើន​ជួយ​អន្តរាគមន៍​​នៅ​ម៉ោង​ចូល និង​ចេញទៅ​ធ្វើការ ។​

ចៅហ្វាយ​ខ័​ណ្ឌ​ច្បារអំពៅ និង​ខ័​ណ្ឌ​ជ្រោយចង្វារ​តើ​អាចមាន​វិធានការ​ក្ដៅ ដើម្បី​កាត់បន្ថយ​ការ​ក្រឡុក​របស់​ក្រុម​ដែល​ពាក់ព័ន្ធ​ជា​​មួយ​អេ​គីប​តាក់ស៊ី​ទាំងនោះ​បាន​ឬទេ ? បើ​មិនកើត​ទេ​គួរតែ​ឲ្យ​អ្នក​តាក់ស៊ី​ទាំង​ហ្នុ​ង មាន​អាជ្ញាប័ណ្ណ​ក្រឡុក​តែម្ដងទៅ​ដើម្បី​ឲ្យ​ពួកគេ​ទាំង​ហ្នឹង​​ក្លាយជា​អ្នក​ក្រឡុក​ស្របច្បាប់ ៕​

អត្ថបទដែលជាប់ទាក់ទង