ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្អាក​អាជីវកម្ម​រោងចក្រ​ផ​លឹ​ត​ទឹកកក​មួយកន្លែង នៅ​សង្កាត់​ច្រាំ​ចំរេះ​ទី​២ ជា​បណ្ដោះអាសន្ន ទប់ស្កាត់​ការ​ជះក្លិន នាំឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​របស់​ប្រជាពលរដ្ឋ នៅ​ជុំវិញ​តំបន់​ខាងលើ​

66

​ភ្នំពេញ​៖​ដោយមាន​ការគិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ នា​យប់​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១ លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ បាន​ចាត់​ឱ្យ លោក ស៊ូ សារ៉ាត់ នាយករង​រដ្ឋបាល​ខ​ណ្ឌ ដឹកនាំ​ក្រុមការងារ​រដ្ឋបាល​ខណ្ឌ សហការ​ជាមួយ រដ្ឋបាល​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ចុះ​ពិនិត្យ​ទីតាំង​សិប្បកម្ម​ផលិត​ទឹកកក​មួយកន្លែង ដែល​បាន​ធ្លាយ​ឧស្ម័ន​(​ហ្គាស​) ស្ថិតនៅ​ភូមិខ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ ។​

ក្រុមការងារ​រដ្ឋបាល​ខណ្ឌឫស្សីកែវ ចុះ​ពិនិត្យ​ការ​លេច​ធ្លាយ​បំពង់​ឧស្ម័ន ចេញពី​រោងចក្រ​ផលិត​ទឹកកក​មួយកន្លែង ដែល​បង្ករ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ​ដែល​បាន​ចុះ​ដល់ទី​តាំង​ជាក់ស្តែង​និង​បាន​ពិនិត្យ​រកឃើញថា ៖​សិប្បកម្ម​ខាងលើនេះ បាន​ធ្លាយ​បំពង់​ឧស្ម័ន​(​ហ្គាស​)​បណ្ដាលឱ្យ​ជះក្លិន មកលើ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិតខាង​នោះ​យ៉ាងខ្លាំង​។

​ក្នុងឱកាស​នោះ​ក្រុមការងារ​បានសម្រេច​ធ្វើ​កំណត់ហេតុ​ណែនាំ​ឱ្យ​ម្ចាស់​អាជីវកម្ម​រោងចក្រ​ផ​លឹ​ត​ទឹក​ក​ខាងលើ​ផ្អាក​ជា​បណ្ដោះអាសន្ន និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​ការ​ជះក្លិន​នេះ បង្ករ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​រស់​នៅ និង​សុខភាព​របស់​ប្រជាពលរដ្ឋ នៅ​ជុំវិញ​តំបន់​ខាងលើនេះ​៕​

អត្ថបទដែលជាប់ទាក់ទង