ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឱកាសការងារក្នុងស្រុកប្រមាណ ២ម៉ឺនកន្លែងត្រៀមសម្រាប់ពលករខ្មែរមកពីថៃ ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ក

88

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចអន្តរាគមន៍ជួយដោះស្រាយ បញ្ហាការងារដល់បងប្អូនពលករ ដែលបានធ្វើដំណើរ ត្រឡប់ចូលស្រុកវិញ បានដាក់ចេញនូវវិធានការគាំទ្រ តាមរយៈទីភា្នក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបង្កលក្ខណៈឲ្យបងប្អូនពលករយើង បានចុះឈ្មោះ ទទួលព័ត៌មាន ស្វែងរកឱកាសការងារ នៅក្នុងស្រុកកាន់តែងាយស្រួល បានជួបជុំក្រុមគ្រួសារ និងចៀងវាសធ្វើចំណាកស្រុក ទៅកាន់ប្រទេសថៃវិញ។ ក្នុងន័យនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបង្កើតក្រុមការងារមួយ ដែលមានភារកិច្ច ចុះឈ្មោះ តាមដាន និងឃ្លាំមើលជាប្រចាំពីស្ថានភាព ដំណើរវិលត្រឡប់ របស់បងប្អូនពលករមក ពីប្រទេសថៃចូល ស្រុកកំណើតតាម ច្រកព្រំដែនសំខាន់ៗ ដើម្បីក្តាប់ព័ត៌មាន ផ្តល់ការគាំទ្រ និងជួយចុះឈ្មោះស្វែងរកការងារធ្វើក្នុងស្រុក បន្ទាប់ពីធ្វើចត្តាឡីស័កក្នុងរយៈពេល១៤ថ្ងៃ ដោយសុវត្ថិភាព។

ឯកឧត្តម ហៃ ហ៊ុនឡេង ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ បានអះអាថា ទីភ្នាក់ងារNEA បានដាក់ចេញនូវយន្តការ គាំទ្រនិងត្រៀមផ្តល់ ឱកាសការងារប្រមាណ ២ម៉ឺនកន្លែងជាបឋមសម្រាប់ពលករខ្មែរ ក្រោយពីបញ្ចប់ការធ្វើចត្តាឡីស័ក ទៅតាមវិធានអនាម័យ សុខភាព និងការបង្ការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។ ការងារដែលបានត្រៀមសម្រាប់ពលករខ្មែរមានគ្រប់ប្រភេទនៅក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាល សេវាកម្ម សំណង់ និងកសិកម្ម។

ក្រុមការងារNEA ត្រូវចុះសហការ សម្របសម្រួល ព្រមទាំងបង្កើតជនបង្គោលទំនាក់ទំនងជាមួយអាជ្ញាធររាជធានី ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់ ភូមិ ដើម្បីប្រមូលទិន្នន័យបងប្អូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ ដោយធ្វើបច្ចុប្បន្នភាព និងចងក្រងជាមូលដ្ឋានទិន្នន័យ ដើម្បីងាយស្រួលក្នុងការស្វែងរកព័ត៌មានពីការងារ ព្រមទាំងសំដៅឆ្លើយតបឲ្យបានទាន់ពេលវេលាក្នុងការផ្តល់សេវាការងារ និងជួយស្វែងរកការងារធ្វើគ្រប់ប្រភេទ ជូនដល់់បងប្អូនពលករទាំងអស់ដែលចង់បានការងារពិតប្រាកដ។

បន្ថែមលើនេះ ក្រុមការងារនេះ ក៏ត្រូវចុះធ្វើការផ្សព្វផ្សាយអំពីសេវាការងារ និងព័ត៌មានទីផ្សារការងារ ឲ្យបានជ្រួតជ្រាបទូលំទូលាយដល់បងប្អូនពលករតាមមណ្ឌលចត្តាឡីស័កនីមួយៗ ដោយធ្វើការចងក្រង ប្រមូល ជ្រើសរើសកម្លាំងពលកម្ម និងតម្រូវការកម្លាំងពលកម្មពីគ្រប់ប្រភេទ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ព្រមទាំងផ្តល់ការគាំទ្រ សម្របសម្រួលដល់រោងចក្រ សហគ្រាស និងវិនិយោគិន ដើម្បីងាយស្រួលផ្គូផ្គង និងផ្តល់ឱកាសការងារជូនដល់បងប្អូនពលករដោយផ្ទាល់ទាន់ពេលវេលាផងដែរ។

បើក្នុងករណីបងប្អូនពលករ ខកខានមិនទទួលបានព័ត៌មានអំពីឱកាសការងារ ដែលក្រុមការងារNEA បានចុះទៅផ្សព្វផ្សាយ ដល់ទីតាំងមណ្ឌលចត្តាឡីស័កនោះ បងប្អូនអាចធ្វើការទំនាក់ទំនងដោយផ្ទាល់ក៏បានតាមរយៈលេខទូរស័ព្ទ របស់មជ្ឈមណ្ឌលការងារទាំង១៣កន្លែង ដែលមាននៅតាមបណ្តារាជធានី-ខេត្តមួយចំនួន រួមមាន៖

– មជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យ៖
លេខទូរស័ព្ទៈ០១៦ ៣២ ៦៦ ៥៥
– មជ្ឈមណ្ឌលការងារខេត្តបាត់ដំបង៖
លេខទូរស័ព្ទៈ០១៦ ៩២ ៦៦ ៥៥/០៥៣ ៧៣ ៣១ ១១
– មជ្ឈមណ្ឌលការងារខេត្តសៀមរាប៖
លេខទូរស័ព្ទៈ០១៦ ៥៣ ៦៦ ៥៥/០៦៣ ២១០ ២៧៧
– មជ្ឈមណ្ឌលការងារខេត្តព្រះសីហនុ៖
លេខទូរស័ព្ទៈ ០៨១ ៨៥ ៦៦ ៥៥
– មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ៖
លេខទូរស័ព្ទៈ ០៧៧ ២៣ ២៣ ៧៨/០១៦ ៧៨ ៦៦ ៥៥/០២៣ ៦៣៣ ៦០០២
– មជ្ឈមណ្ឌលការងារខេត្តកំពង់ធំ៖
លេខទូរស័ព្ទៈ ០១៦ ៨៣ ៦៦ ៥៥/០៦២ ២១ ០២ ៧៧
– មជ្ឈមណ្ឌលការងារខេត្តព្រៃវែង៖
លេខទូរស័ព្ទៈ ០៨១ ៧៨ ៦៦ ៥៥/០៤៣ ២១០ ២៧៧
– មជ្ឈមណ្ឌលការងារខេត្តតាកែវ៖
លេខទូរស័ព្ទៈ ០១៦ ៦៧ ៦៦ ៥៥/០៣២ ២១០ ២៧៧
– មជ្ឈមណ្ឌលការងារខេត្តកំពត៖
លេខទូរស័ព្ទៈ ០១៦ ៥០ ៦៦ ៥៥/០៣៣ ២១០ ២៧៧
– មជ្ឈមណ្ឌលការងារខេត្តពោធិ៍សាត់៖
លេខទូរស័ព្ទៈ ០១០ ៧០ ៦៦ ៥៥/០៥២ ៧៤០ ២៧៧
– មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង៖
លេខទូរស័ព្ទៈ ០១៦ ៦៤ ៦៦ ៥៥/០៤៤ ៧១៥ ២៧៧
– មជ្ឈមណ្ឌលការងារខេត្តកំពង់ចាម៖
លេខទូរស័ព្ទៈ ០១៦ ៨៥ ៦៦ ៥៥/០៤២ ២១០ ២៧៧
– មជ្ឈមណ្ឌលការងារខេត្តស្ទឹងត្រែង៖
លេខទូរស័ព្ទៈ ០១០ ៧៤ ៦៦ ៥៥/០៧៤ ២១២ ២៧៧

ឬទំនាក់ទំនងមកកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ៖០៧៧ ២៣ ២៣ ៧៨/០១៦ ៧៨ ៦៦ ៥៥
ហ្វ្រេកប៊ុក៖ facebook.com/neakhmer
វេបសាយ៖ www.nea.gov.kh

អត្ថបទដែលជាប់ទាក់ទង