ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល ខណ្ឌ៧មករា បង្ក្រាបឆ្នោតឡូតូចំនួន១កន្លែង និងហៅម្ចាស់ មកធ្វើកិច្ចសន្យា និង ទទួលការអប់រំឲ្យឡប់ទៅវិញ

108

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២ និង០០នាទី សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានចុះបង្រ្កាបទីតាំងឆ្នោតឡូតូមួយកន្លែង ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៩៣Eo ផ្លូវ២៧៤ ភូមិ១០ ផ្លូវ២៧៤ សង្កាត់វាលវង់ ខណ្ឌ៧មករា។ ពេលកម្លាំងទៅដល់ពុំឃើញមាននាក់បញ្ជាឆ្នោតឡូតូនៅនោះទេ និងបានធ្វើការដកហូតសម្ភារៈមួយចំនួនរួមមាន៖

១-ទូរទស្សន៍១គ្រឿងម៉ាកតូសិនបូ
២-ម៉ាស៊ីនឆ្នោតឡូតូម៉ាកKPW ចំនួន ១
៣- ឃីបតចំនួនមួយ ព្រីចំនួន១ ប្លាស់ចំនួន១ ប័ណ្ណប៉ាតង់ អាជ្ញាបណ្ណឆ្នោត១របស់ឈ្មោះ FAN. zUoJi

ក្រោយមកក៏តំណាងក្រុមហ៊ុនឆ្នោតឡូតូ K.P.W ឈ្មោះអ៊ុល ហៀត ភេទប្រុស អាយុ៣៤ឆ្នាំ បានមកធ្វើកិច្ចសន្យា និង ទទួលការអប់រំឲ្យឡប់ទៅវិញ។ ចំណែកសម្ភារៈខាងលើរក្សាទុកនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល វាលវង់៕

អត្ថបទដែលជាប់ទាក់ទង