ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​ស្រុក​កៀនស្វាយ ឃាត់ខ្លួន​បុរស​២​នាក់ យក​សំរាម​ជះ​ចោល​នៅ​ផ្លូវជាតិ​លេខ​១​ប៉ះពាល់​បរិស្ថាន​

133

​កណ្ដាល​៖​លោក​ព្រុំ សំណាង អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ​បានអោយដឹង​នៅ​រសៀល​ថ្ងៃទី​១០​ខែមករា​ឆ្នាំ​២០២១​នេះ​ថា សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បុរស​២​នាក់​ដែល​បើករថយន្ត​១​គ្រឿង​ដឹក​កាកសំណល់​មិន​គប្បី​(​សំរាម​)​មក​ជះ​ចោល​ឬ​បោះ​ទំលាក់ចោល​នៅ​ស្របតាម​ផ្លូវជាតិ​លេខ​១​ចន្លោះ​គីឡូ​ម៉ែត​២៥ មុខ​អតីត​រោងចក្រ កា​សូ​ទីន ដែល​ប្រឆាំងនឹង​បំរាម​របស់​រដ្ឋបាល​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

លោក​អធិការ​ស្រុក​កៀន​ស្វាយបាន​និយាយ​រៀបរាប់ថា​ដោយ​កន្លងមក កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ស្រុក​កៀនស្វាយ​និង​អាជ្ញាធរ​ស្រុក​,​អាជ្ញាធរ​ភូមិ​ឃុំ និង ក្រុមយុវជន​ភូមិ​ឃុំ ប្រជា​ការពារ គាត់​បាន​ខិតខំ​ដោយ​ប្រឹងប្រែង ធ្វើ​អនាម័យ​សំអាត​នៅក្នុង​មូ​ក​ដ្ឋា​ន​ស្រុក​កៀនស្វាយ​ទាំងមូល​ពិសេស​នៅ​ទីប្រជុំជន​និង​តាម​ដងផ្លូវ​ជាតិ​លេខ​១​ក្នុង​មូលដ្ឋាន​ស្រុក​កៀនស្វាយ​អោយមាន​អនាម័យ បរិស្ថាន​ល្អប្រសើរ​ដោយ​មិន​គិតពី​ការនឿយហត់​អ្វី​ឡើយ​ពោលគឺ ដើម្បីអោយ​មូលដ្ឋាន​ស្រុក​កៀនស្វាយ​មាន​អនាម័យ បរិស្ថាន​ស្អាត​ល្អ​ដោយ​មិន​ប៉ះពាល់​សុខភាព​ប្រជាជន​ពិសេស មុខមាត់​រដ្ឋបាល​សាលាស្រុក​កៀនស្វាយ​ផងដែរ​នៅពេល​មាន​បងប្អូន​ប្រជាជន​ក្នុងស្រុក​និង​ភ្ញៀវ​ជាតិ​ឬ​អន្តរជាតិ​គាត់​ធ្វើដំណើរ​ឆ្លងកាត់​ភូមិសាស្ត្រ​កៀនស្វាយ​។​

លោក​អធិការ​បន្តទៀតថា​ចំពោះ​បុរស​២​នាក់​នោះ​ត្រូវ​សមត្ថកិច្ច​ធ្វើការ​អប់រំ និង អនុវត្តន៍​ការផាកពិន័យ តាម​ផែនការ​រដ្ឋបាល​ស្រុក កៀនស្វាយ ខេត្តកណ្ដាល​។​
លោក​អធិការ​បន្តទៀតថា​តាម​សេចក្ដីរាយការណ៍​ពី​មហាជន​នានា​នៅ​តំបន់​ខាងលើ​នោះ​ពួកគាត់​បាន​និយាយ​រៀបរាប់​ប្រាប់ថា​ចំពោះ​រថយន្ត​នេះ​គឺ​តែងតែ​ដឹក​សំរាម​ឬ​កាកសំណល់​ផ្សេងៗ​មក​ឈប់​បោះ​សំរាម​ឬ​ជះ​ចោល​សំរាម​នៅតាម​ដងផ្លូវ​ជាតិ​លេខ​១​នេះ​ជាច្រើន​កន្លែង​ផងដែរ​នៅពេល​យប់​ព្រលប់​៕​

អត្ថបទដែលជាប់ទាក់ទង