ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្នងការរងថ្លែង កោតសរសើរប៉ូលិសខណ្ឌមានជ័យ ខិតខំការពារសន្តិសុខ សុវត្ថិភាពជូនប្រជាជនបានល្អ

175

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី១៣ខែមករាឆ្នាំ២០២១នេះនៅអធិការដ្ឋានប៉ូលិសខណ្ឌមានជ័យបានបើកកិច្ចប្រជុំដោយស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ ធ្នូ ឆ្នាំ២០២០ និងលើកទិសដៅការងារប្រចាំខែ មករា ឆ្នាំ ២០២១។

កិច្ចប្រជុំនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងរាជធានីភ្នំពេញទទួលខុសត្រូវចុះបញ្ជាដឹកនាំត្រួតពិនិត្យការងារនៅអអធិការនគរបាលខណ្ឌមានជ័យ ដែលមានសមាសភាពចូលរួម ពីសំណាក់លោកអធិការប៉ូលិខណ្ឌមានជ័យម៉េង វិមានតារា, លោក.លោកស្រី អធិការរង , លោក.លោកស្រី នាយផ្នែក និង លោកនាយ,នាយរងប៉ុស្តិ៍ទទួលការងារព្រហ្មទណ្ឌ , ការងារប្រឆាំងគ្រឿងញៀន ទាំង០៧ប៉ុស្តិ៍ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនាឱកាសនះលោកឧត្តមសេនីយ៍ត្រី ស្នងការរង បានមានមតិលើកឡើងដោយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជូនដល់កម្លាំងអធិការដ្ឋានប៉ូលិសខណ្ឌមានជ័យទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ដោយបានខិតខំរក្សាការពារសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អប្រសើរព្រមទាំងមានគោលការណ៍ដឹកនាំដល់កងកម្លាំងប៉ូលិសខណ្ឌមានជ័យ ចំនួន ០៦ ចំណុច ពោលគឺទី១-ការងារសន្តិសុខ ទី២-ការងារបង្ការ-បង្រ្កាបបទល្មើសព្រហ្មទណ្ឌទី៣-ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទី៤-ការងារគ្រប់គ្រងជនបរទេសទី៥ការងារសណ្តាប់ធ្នាប់.ចរាចរណ៍និងទី៦-ការងារអត្តសញ្ញាណកម្ម និងបញ្ហាផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង