ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្តល់​ប័ណ្ណ​អាទិភាព​សម្រាប់​ទទួល​សេវា​សុខភាព​ សាធារណៈ​ដើម្បី​ពិនិត្យ ជម្ងឺ​ដោយ​ឥតគិតថ្លៃ ជូន​មន្ត្រីសង្កាត់​ទួល​សង្កែ​ទី​១​ម្នាក់​

38

 

​ភ្នំពេញ​៖​កាលពី​ថ្ងៃទី ១៤ ខែមករា ឆ្នាំ​២០២០ លោកជំទាវ អាន ផល្លា ប្រធាន​អនុសាខា​សមាគមនារី​ក​ម្ពុ​ជា​ដើម្បី សន្តិភាព និង​អភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ រួម​ដំណើរ ជាមួយ លោកស្រី សួស សូលី​ដា អភិបាលរងខណ្ឌ​ខណ្ឌឫស្សីកែវ លោកស្រី​សមាជិកា​ក្រុមប្រឹក្សា​ខណ្ឌ និង​បណ្ដាញ​នារី​ខណ្ឌ បាន​សហការ​ជាមួយ​មន្ទីរពេទ្យ កាល់​ម៉ែត្រ ជួយ​ពិនិត្យ​ព្យាបាល​ជម្ងឺ​និង​បានផ្តល់​ប័ណ្ណ​អាទិភាព​សម្រាប់ ទទួល​សេវា​សុខភាព​សាធារណៈ​ដើម្បី​ពិនិត្យ ជម្ងឺ​ដោយ​ឥតគិតថ្លៃ ជូន មន្ត្រីសង្កាត់​ទួល​សង្កែ​ទី​១​ម្នាក់​។​

​មន្ត្រីសង្កាត់​ទួល​សង្កែ​ទី​១​ម្នាក់ ដែល​បានទទួល​ប័ណ្ណ​អាទិភាព សម្រាប់​ទទួល​សេវា​សុខភាព​សាធារណៈ​ដើម្បី​ពិនិត្យ ជម្ងឺ​ដោយ​ឥតគិតថ្លៃ គឺ​លោក ថា​យ ស្រុង អាយុ ៤៣​ឆ្នាំ​រស់នៅ​ក្រុមទី​៦​ភូមិ បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ដែលមាន​ជម្ងឺ​ស្ទះ​សម្ពាធ​ស​សៃ​ឈាម​ខួ​ល​ក្បាល ។​

​ក្នុងឱកាស​នោះ​លោកជំទាវ អាន ផល្លា ប្រធាន​អនុសាខា​សមាគមនារី​ក​ម្ពុ​ជា​ដើម្បី សន្តិភាព និង​អភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ​បាន​ណែនាំ​ថា​៖​សូម​លោក ថា​យ ស្រុង អនុវត្តតាម​ការណែនាំ​និង​ប្រើប្រាស់​ថ្នាំពេទ្យ​តាម​វេ​ជ្ជះ​បញ្ជា​របស់​គ្រូពេទ្យ​ឱ្យបាន​ត្រឹមត្រូវ​ព្រម​ទាម​ថែទាំ​សុខភាព​ជាប្រចាំ​ផង​៕​

អត្ថបទដែលជាប់ទាក់ទង