ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិត​ឡឺ​កឺ ៖ អ្នកខ្លាំង​ដែល​បាក់អំណួត​

132

​ភ្នំពេញ​៖​នៅលើ​លោក​នេះ​គ្មានអ្វី​ស្ថិតនៅ​ជា​អមតៈ​ឡើយ ។​ថ្ងៃនេះ​យើង​ជា​អ្នកខ្លាំង​តែ​ថ្ងៃក្រោយ​ទៅ​យើង​មិន​ប្រាកដថា​នេះ​ខ្លាំង​ដដែល​នោះឡើយ ។​

មានរឿង​ព្រេង​និទាន​ខ្មែរ​ជាច្រើន​បានបង្ហាញ​ពីស​ត្វ​ដែល​ទន់ខ្សោយ​បំបាក់​អំណួត​អ្នកខ្លាំង ។​សត្វ​ខ្លាំ​ដែលជា​ជា​ប្រភេទ​មាំ​សាហារ​​សត្វ​(​សត្វ​ដែល​ស៊ីសាច់​ឆៅ​ជា​អាហារ​)​បែរជា​ត្រូវ​សត្វ​គីង្គក់​បំបាក់​អំណួត​បាន ។​រឿងនិទាន​ពីស​ត្វ​ខ្លា និង គីង្គក់​នេះ​តំណាល​ថា​ថ្ងៃមួយ​សត្វ​ខ្លា​ដែល​ស្វែងរក​ចាប់​សត្វ​ម្រឹគ​ជា​អាហារ​នោះបាន​ជួប​សត្វ​គីង្គក់​ដែល​កំពុងតែ​លោត​មួយៗ​យ៉ាង​លំបាក​នោះបាន​ចំអក​ថា​បង​មាំ​ង​កា​យេ​ទៅណា​ហ្នឹង ?

ឮ​សំដី​បែប​មើលងាយ​របស់​សត្វ​ខ្លា​គីង្គក់​ក៏​តប​ទៅវិញ​ថា​ខ្ញុំ​ទៅលេង​អង្គរវត្ត​ណា​បង​ខ្លា ! សត្វ​ខ្លា​ឮ​បែបនេះ​ក៏​ចំអក​ថា​ជើង​ខ្លីៗ​​លោត​មួយ​បែបនេះ​ថ្ងៃ​ណា​ទើប​ដល់ ? គីង្គក់​តប​ថា​ខ្ញុំ​ទៅ​វិល​វិញ​ល្ងាច​នេះឯង ។​ឮ បែបនេះ​ខ្លា​សើច​រលាក់​របៀប​ចំអក ឯ គីង្គក់​ធ្វើ​មុខស្មើ​​ហើយ​តប​ទៅ​ថា​បង​ខ្លា​ឯង​កុំ​មើលងាយ​ខ្ញុំ​បើ​បង​ឯង​មិន​ជឿ​ទេ​តោះ​យើង​ភ្នាល់​គ្នា​លោត​ឆ្លង​ស្តឹង​នេះ​សាកមើល​នរណា​លោត​បាន​ឆ្ងាយ​ជាង ។​

ក្រោយពី​ត្រូវរ៉ូវ​គ្នា​ពួកគេ​ទាំង​២​ក៏​ប្រុងប្រៀប​លោត​ចំពោះ​គីង្គក់​មកឈរ​ពីក្រោយ​ខ្លា ។​ក្រោយពី​រាប់​ដល់​៣​ហើយ​ខ្លា​ក៏​លោត​ភ្លាម​ឯ​​គីង្គក់​ក៏​ខាំ​កន្ទុយ​ខ្លា​ធ្វើ​ឲ្យ​ខ្លា​ភ្ញាក់​រលាស់​កន្ទុយ​ដូច​គ្រវែង​គីង្គក់​ទៅខាង​មុខ​យ៉ាង​អញ្ចឹង ។​ក្រោយពី​លោត​ហើយ​ខ្លា​ក៏​ស្រែ​ទៅ​គីង្គក់​ថា​បង​​បង​ឯង​លោត​មក ។​គីង្គក់​ដែល​នៅខាងមុខ​ក៏​តប​ថា​ខ្ញុំ​នៅខាងមុខ​ឯណេះ​បង ។​ខ្លា​ដឹងថា​ខ្លួន​ចាញ់​គីង្គក់​ក៏​ទម្លាក់​កន្ទុយ​ដើរចេញ​ទៅ​បាត់ ។​
នេះ​ជា​រឿង​មួយ​នៅ​មានរឿង​ជាច្រើន​ទៀត​ដូចជា​រឿង​ទន្សាយ​ចង់ស៊ី​ចេក ។ មនុស្ស​គឺជា​អ្នកមាន​ប្រាជ្ញា​ជាងគេ​តែ​បែរជា​នៅ​ចាញ់​​ប្រាជ្ញា​សត្វ​ទន្សាយ ។​សត្វ​ទន្សាយ​ដោយសារតែ​ចង់ស៊ី​ចេក​ពេក​ក៏​ធ្វើ​ពុត​ជា​ស្លាប់​នៅ​កណ្ដាលផ្លូវ ។​យាយ​លក់​ចេក​ក៏​ដើរមក​ឃើញ​ក៏​លាន់​​មាត់​ថា​យី​ទន្សាយ​ស្លាប់​ទេតើ​ថ្ងៃនេះ​អញ​បាន​ស៊ី​សម្លម្ជូរគ្រឿង​ទន្សាយ​ហើយ ។​

យាយ​ក៏​រើស​ទន្សាយ​នោះមក​ដាក់​ក្នុង​ល្អី​ចេក​ហើយ​ទូល​ដើរទៅ​ផ្ទះ ។​លុះ​ទៅដល់​ផ្ទះ​ក៏​ដាក់​ល្អី​ចុះ​ទន្សាយ​ក៏​រត់​ប្រូច​ចូល​ព្រៃ​បាត់​​យាយ​ក៏​ភ្លាត់មាត់​ថា​អញ ! ចាញ់​ប្រាជ្ញា​អា​ទន្សាយ​ទេតើ ?
សត្វ​ទន្សាយ​ដែល​នៅក្នុង​រឿងព្រេង​និទាន​ខ្មែរ​គឺជា​តំណាង​ឲ្យ​សត្វ​ដែល​ឆ្លាត​វាងវៃ​និង​យុត្ត​ធម៌​តែ​ទន្សាយ​ចាញ់​ប្រាជ្ញា​ខ្យង​រហូត​ផឹកទឹក​សន្សើម​ទល​សព្វថ្ងៃនេះ ។​

ថ្ងៃមួយ​ទន្សាយ​ចុះទៅ​ផឹកទឹក​ក្នុង​ត្រពាំង​ក៏ត្រូវ​ខ្យង​រារាំង​និង​បន្ទោស​ថា​មុននឹង​ផឹក​ម៉េច​ក៏​បង​ទន្សាយ​ឯង​មិន​សុំ​ខ្ញុំ​ជាមុនសិន​​ព្រោះ​ខ្ញុំ​ជា​ម្ចាស់​ត្រពាំង​នេះ ។​ទន្សាយ​ខឹង​ក៏​បង្អាប់​ខ្យង​ថា​យី ! អា​វារ​គឺ​មៗ សំដី​ថ្លោស​ណាស់​ហ្ន ។​ខ្យង​ក៏​តប​ថា​បង​ទន្សាយ​ឯង​ពិតជា​រត់​​លឿន​ហើយ​តែបើ​ប្រណាំង​គ្នា​ខ្ញុំ​មិន​ខ្លា​ចឡើយ ។​

ទន្សាយ​តប​ថា​មិន​ទៅ​ខ្លាច​អា​សត្វ​វារ​គឺ​មៗ​បែប​ឯង​នេះ​ទេ ។​ខ្យង​ក៏​តប​ថាបើ​បង​ទន្សា​ឯង​ចាញ់​ឈប់​ផឹកទឹក​ត្រពាំង​នេះ​ហ្នា ?
​ទន្សាយ​ថាបើ​យើង​ចាញ់​ពី​ពេលនេះ​ទៅ​យើង​ផឹក​តែ​ទឹកសន្សើម​ប៉ុណ្ណោះ ។​ក្រោយពី​ត្រូវរ៉ូវ​គ្នា​ហើយ​ខ្យង​ក៏​រាយ​បណ្ដាក់​គ្នា​ជុំវិញ​ត្រពាំង ។​
​ការចេញដំណើរ​ក៏​ចាប់ផ្ដើម ។​រត់ៗ ទន្សាយ​ក៏​ស្រែកហៅ​ខ្យង ឯ ខ្យង​ខាងមុខ​តប​ថា​គូក ទន្សាយ​ក៏​បន្ត​រត់​ទៀតហើយ​តែងតែ​ស្រែកហៅ​រហូត ឯ​ខ្យង​ខាងមុខ​ឆ្លើយ​រហូត​។​ទីបំផុត​ទន្សាយ​ចុះចាញ់​ហើយក៏​លែង​ផឹកទឹក​ត្រពាំង​ចាប់ពីពេលនោះ​មក ។​

នេះ​ជា​រឿងនិទាន​ដែល​បង្កប់​ដោយ​គតិ​អប់រំ ។​អ្នកខ្លាំង​មិន​ប្រាកដថា​ខ្លាំង​គ្រប់​អ្វីៗ​ទាំងអស់​នោះឡើយ​ដូច្នេះ​អ្នកខ្លាំង​ទាំងឡាយ​នៅលើ​លោក​នេះ​កុំ​ចេះតែ​មើលងាយ​អ្នកទន់ខ្សោយ​ឲ្យ​សោះ​ប្រយ័ត្ន​លទ្ធផល​វា​អាក្រក់​បែបនេះ​ចំពោះ​ខ្លួនឯង ៕​

អត្ថបទដែលជាប់ទាក់ទង