ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ ចុះ​ចែក​វិ​ញ្ញា​ប័ណ្ណ​ប​ត្រ​សម្គាល់ អចលនវត្ថុ ជូន​ប្រជាពលរដ្ឋ​នៅ ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ចំនួន​១២៣៥​ប័ណ្ណ​

46

 

​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ លោក​ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ចែក​វិ​ញ្ញា​ប័ណ្ណ​ប​ត្រ​សម្គាល់​អចលនវត្ថុ ចំនួន ១,២៣៥ ប័ណ្ណ (១,២៣៥ ក្បាលដី​) ស្ថិតនៅ​ក្នុងភូមិ​កោះអណ្តែត ភូមិ​ពោងពាយ និង​ភូមិ​បឹងរាំង សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ ។​

​ក្នុងឱកាស​នោះ​លោក​ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ​បាន​លើកឡើងថា​៖ បងប្អូន​ត្រូវ​ចងចាំ​ថា​វិ​ញ្ញា​ប័ណ្ណ​ប​ត្រ​សម្គាល់​អចលនវត្ថុ​ជា​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​របស់​បងប្អូន​ទៅ​អនាគត​ហើយ​អាច​ចែកជា​កេរ្តិ៍​ដល់​កូនចៅ​បន្តទៀត​បាន​ដូច្នេះ​ត្រូវ​ថែរក្សា​វា​ឱ្យបាន​គង់​វង់​។​
ក្នុង​ពិធី​នេះដែរ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ ប្រធាន​-​អនុប្រធាន​ការិយាល័យ​ចំណុះ​រចនាសម្ព័ន្ធ​រដ្ឋបាល​ខណ្ឌ ចៅសង្កាត់ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ សរុប​ប្រមាណ ២៥០​នាក់​៕​

អត្ថបទដែលជាប់ទាក់ទង