ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌកំបូលនាំប្រេងម៉ាស៊ូត ១១០០លីត្រ ជូនបងប្អូនសហគមន៏ប្រជាកសិករធ្វេីស្រែប្រាំងចំនួន៩៤គ្រួសារ នៅសង្កាត់ប្រទះឡាង

54

ភ្នំពេញ៖កាលពីថ្ងៃសៅរ៌ទី៣០ ខែមករា ឆ្នាំ២០២១ លោកឃឹមស៊ុនសូដា. អភិបាលខណ្ឌកំបូលរួមជាមួយលោក/លោកស្រីអភិបាលរងខណ្ឌ មន្រ្តីរាជការសាលាខណ្ឌលោកចៅសង្កាត់ និងប្រធានភូមិ បានជួបសំេណះសំណាលជាមួយបងប្អូនសហគមន៏ប្រជាកសិករធ្វេីស្រែប្រាំងចំនួន៩៤គ្រួសារ លេីផ្ទៃស្រែចំនួន៤៥ហិកតាដែលរស់នៅភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌកំបូល ។

ក្នុងឱកាសនោះ លោកអភិបាលបានពាំនាំការសួរសុខទុក្ខពីសំណាក់លោកឃួងស្រេង អភិបាលរាជធានីភ្នំពេញ និងបានប្រគល់ជូននូវប្រេងម៉ាស៊ូតចំនួន
១១០០លីត្រដែលជាការឧបត្ថម្ភរបស់លោក អភិបាលរាជធានីភ្នំពេញជូនបងប្អូនប្រជាកសិករសំរាប់អន្តរាគមបូមទឹកពី
ស្ទឹងព្រែកត្នោតផងដែរ។

នៅថ្ងៃដដែលនោះដែរលោកអភិបាលខណ្ឌនិងក្រុមការងារបានបន្តជួបសណេះសំណាលជាមួយលោក ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ប្រធាន-អនុ ភូមិ និងសមាជិកភូមិ
ដើម្បីណែនាំដល់មន្ត្រីជំនាញខណ្ឌនិងសង្កាត់ក៏ដូចភូមិឱ្យយកចិត្តទុកដាក់ពង្រឹងការងាររដ្ឋបាល និងផ្តល់សេវាសាធារណទាំងសេវាតម្រូវការ រួមទាំងសេវាសំណូមពរ ការងារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណ និងការងារ ភូមិ ឃុំសុវត្តិភាព ចុះអន្តរាគមន៍ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង