ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាំអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ចែកជូនពលរដ្ឋ៣០គ្រួសារ នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ

42

ភ្នំពេញ៖ លោក ឃ្លាំង ហួត ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋចាស់ជរា ជនពិការ និងមានជីវភាពខ្វះខាត ចំនួន៣០គ្រួសារ រស់នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ ។
ក្នុងឱកាសនោះ លោក ឃ្លាំង ហួត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋទាំងអស់ដោយសេចក្តីនឹករលឹក ដែលជានិច្ចកាលលោកតែងតែគិតគូរពីទុក្ខលំបាករបស់បងប្អូន ហើយទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់សម្តេចទាំងទ្វេផងដែរ។
លោក ឃ្លាំង ហួត បានបន្តថា៖ នេះមិនមែនជាលើកទី១ ឬលើកចុងក្រោយនោះទេ ដែលក្រុមការងារនាំយកអំណោយមកចែកជូននេះ ប៉ុន្តែកាកបាទក្រហមកម្ពុជានៅតែបន្តការឧបត្ថម្ភគាំទ្រជូនដល់ប្រ ជាពលរដ្ឋងាយរងគ្រោះ មានជីវភាពខ្វះខាត គ្រប់ពេលវេលាគ្រប់ទីកន្លែងនៅទូទាំងប្រទេស។
ជាមួយគ្នានោះដែរលោក ឃ្លាំង ហួត កាកបាទក្រហមកម្ពុជាដើរតួយ៉ាងសំខាន់ក្នុងកិច្ចការងារមនុស្សធម៌ ស្របតាមវប្បធម៌ នៃការចែករំលែករបស់រាជរដ្ឋាភិបាល ដែលការពារប្រជាពលរដ្ឋមិនឲ្យស្លាប់ដោយការអត់អាហារ ឬអត់ឃ្លាននោះឡើយ។
ក្នុងឱកាសនោះដែរលោក ឃ្លាំង ហួត បានណែនាំដល់ប្រជាពលរដ្ឋឲ្យបន្តយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះករណីជំងឺកូវីដ-១៩ មិនត្រូវធ្វេសប្រហែសនោះទេ ពោលត្រូវបន្តធ្វើអនាម័យ សម្អាត និងលាងដៃដោយសាប៊ូ ប្រើប្រាស់អាល់កុលឬជែលសម្លាប់មេរោគ និងត្រូវប្រើម៉ាស់ជាប់ជាប្រចាំ ព្រមទាំងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គលឲ្យបានខ្ចាប់ខ្ជួន ជាពិសេសត្រូវចូលរួមអនុវត្តរាល់វិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីរួមចំណែកការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់។
មន្ត្រីរដ្ឋបាលខណ្ឌជ្រោយចង្វាបានឱ្យដឹងថា៖អំណោយមនុស្សធម៌ដែលលោកអភិបាលខណ្ឌនាំយកទៅចែកជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ទឹកស៊ីអ៊ីវ ៣ដប, ទឹកត្រី ៣ដប, ស្ករស ២គីឡូក្រាម, ត្រីខ ៤កំប៉ុង, ទឹកក្រូច ៤កំប៉ុង, ទឹកដោះខាប់ ៤កំប៉ុង, តែ៤កញ្ចប់, គុយទាវ ៥គីឡូក្រាម, សារុង១, ក្រមា១ និងថវិកា៩ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង