ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត២គ្រឿងបោលបុកគ្នាពេញទំហឹងបណ្តាលអោយប៉ើងទៅបោកបង្គោលភ្លើង បុកក្បាលនាគចែកទ្រូងផ្លូវ នឹងរថយន្តកូរ៉េ១គ្រឿងទៀត ខូចខាតធ្ងរ

82

ភ្នំពេញ៖ យ៉ាងហោចណាស់ក៏មានរថយន្តចំនួន៣គ្រឿងបានទទួលរងការខូចខាតធ្ងន់ធ្ងរ ក្នុងនោះក៏បានធ្វើអោយបង្គោលភ្លើង ក្បាលនាគពុះចែកទ្រូងផ្លូវ ទទួលរងការខូចខាតផងដែរ ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចររវាងរថយន្តនិងរថយន្តបុកគ្នាលើផ្លូវបែកជា៤យ៉ាងពេញទំហឹងនោះ។

  ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ឆ្លងចូលថ្ងៃច័ន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ១៥៦ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

    សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេបានឃើញ រថយន្ត ១គ្រឿង ម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2T-8629 ជិះដោយបុរស៣នាក់ បានបើកបរតាមបណ្តោយផ្លូវ១៥៦ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុករថយន្ត ១គ្រឿង ម៉ាកកាមរីហាយប្រីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-2768 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីត្បូងទៅជើងពេញទំហឹង បណ្តាលរថយន្តហាយប្រីត ខ្ទាតទៅប៉ះក្បាលនាគពុះចែកផ្លូវវៀច ចេញពីជួរតិចតួច រួចទៅប៉ះនិងរថយន្តហ៊ីយ៉ាន់ដាយ មួយគ្រឿងទៀត ដែលចតស្ងៀមនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យខូតខាតតិចតួច។ ចំណែករថយន្តបង្កកាមរីបាឡែនវិលមួយជុំ ទៅបោកនិងបង្គោលភ្លើងថ្មមួយដើម នៅតាមចិញ្ចើមផ្លូវ បណ្តាលឲ្យបែកតិចតួច តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចចុះមកវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង