ខណ្ឌចំការមន បើកកិច្ចប្រជុំវិសាមញ្ញលើកទី២
ភ្នំពេញ៖នៅសាលាខណ្ឌចំការមននាតំបន់កោះពេជ្រកាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នេះលោកថេង សុថុល អភិបាលខណ្ឌចំការមន និង លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមនដោយ បានដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខណ្ឌចំការមន ក្នុងអាណត្តិទី៣។
លោកថេង សុថុល អភិបាលខណ្ឌចំការមនបានមានមតិលើកឡើងថាកិច្ចប្រជុំថ្ងៃនេះដោយមានរបៀបវារៈមួយចំនួនដូចខាងក្រោម៖
ទី១-ពិនិត្យ និងអនុម័តអំពីនិមិត្តសញ្ញារបស់រដ្ឋបាលសង្កាត់ និងរដ្ឋបាលខណ្ឌចំការមន ។
ទី២-ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិន និងសេចក្តីសម្រេចស្តីពីគោលការណ៍នៃការកសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិលខណ្ឌ (២០២២-២០២៤)។
ទី៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីជូនដំណឹង ស្តីពីការលើកលែងការបង់ថ្លៃលើសេវាបញ្ជាក់ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សា ទុតិយភូមិ ឆ្នាំសិក្សា ២០១៩-២០២០ និងទី៤-បញ្ហាផ្សេងៗ៕