សមត្ថកិច្ចចាប់ខ្លួនជនស្បែកខ្មៅម្នាក់ ជួញថ្នាំញៀនជិត២គីឡូក្រាម នាំចេញតាមព្រលានយន្តហោះអន្តរជាតិ
ភំពេញ ៖ មន្ត្រីគយនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សហការជាមួយ នគរបាលអន្តោប្រវេសន៍ និងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួល នីតិវិធីពីតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចាប់ខ្លួនជនស្បែកខ្មៅម្នាក់ជួញថ្នាំញៀនជិត២គីឡូក្រាម ខណៈដែលជននេះបានព្យាយាមដឹកជញ្ជូនថ្នាំញៀនឆ្លងការកាត់ភ្នំពេញទៅកូរ៉េ។
សមត្ថកិច្ចប្រឆាំងគ្រឿងញៀនបញ្ជាក់ថា ប្រតិបត្តិការនេះ ឈានដល់វាយខ្នោះ ជនជាតិអ៊ុយហ្គង់ដាម្នាក់ រួមជាមួយ ថ្នាំញៀនទម្ងន់ជិត២គីឡូក្រាម បម្រុងនាំឡើងយន្តហោះទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ប្រតិបត្តិការនេះធ្វើឡើងទៅនៅវេលាម៉ោង 21និង45នាទីយប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចខាងច្រកចេញដំណើរអន្តរជាតិ។
ជនសង្ស័យមានឈ្មោះ MUGARWA.JOEL ភេទប្រុស អាយុ៤៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខB1322978 ត្រូវធ្វើដំណើរតាមជើងយន្តហោះលេខ(OZ.739)ចេញដំណើរពីភ្នំពេញឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង។ មន្ត្រីគយកំពុងពិនិត្យទៅលើកញ្ចប់ឥវ៉ាន់ របស់អ្នកដំណើរ ដោយមានការសង្ស័យ ក៏ឆែករកឃើញម្សៅពណ៌សចំនួន២ថង់ ដែលលាក់ទុកក្នុងវ៉ាលីយួរដៃ ដូចគ្រឿងញៀន ក៏សហការជាមួយជំនាញពាក់ព័ន្ធឃាត់ខ្លួនម្ចាស់ឥវ៉ាន់ ទើបដឹងថាជាគ្រឿងញៀន មានទម្ងន់សរុប ១,៩២២ .៩០ក្រាម (មួយពាន់ប្រាំបួនរយម្ភៃពីរក្បៀសកៅ សិបក្រាម)ប្រភេទ ថ្នាំញៀនមេតំហ្វេតាមីន។ បច្ចុប្បន្នសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕