ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទឹកជំនន់សម្រាប់រាជធានីភ្នំពេញ មិនអាចឡើងដល់កម្ពស់១០ម៉ែត្រ៥០ ជាកម្ពស់ត្រូវប្រុងប្រយ័ត្ននោះទេ បើទោះនៅខេត្ត៣ខាងលើទឹកស្រកក្ដី

104

ភ្នំពេញ៖គេសង្កេតឃើញថា៖ មកដល់ពេលនេះទឹកជំនន់ សម្រាប់រាជធានីភ្នំពេញមិនអាចឡើងដល់កម្ពស់១០,៥០ ម៉ែត្រ ជាកម្ពស់ត្រូវប្រុងប្រយ័ត្ននោះទេបើទោះនៅខេត្ត៣ខាងលើទឹកស្រកក្ដី។

ចំណែកវិសម្ពាធនៅក្នុងសមុទ្រចិនខាងត្បូង បានក្លាយទៅជាព្យុះទី១៦ឈ្មោះBEBINCAហើយ ក្រសួងធនធានទឹក បានជូនដំណឹងអំពីស្ថានភាពព្យុះនេះ។

មន្ត្រីជំនាញបានលើកឡើងថា៖ ទឹកទន្លេមេគង្គនៅក្នុងខេត្តទាំងបីខាងលើ បានស្រកចុះជាលំដាប់ តែនៅចតុមុខទឹកនៅបន្តឡើងនិង អាចឡើងដល់កម្រិតកម្ពស់១០ម៉ែត្រ នៅក្នុងការ លើកទី១នេះ គឺឡើងមិនដល់កម្ពស់១០,៥០ម៉ែត្រដែលជា កម្ពស់ត្រូវប្រុងប្រយត្ន័អំពីទឹកជំនន់ សម្រាប់រាជធានីភ្នំពេញនោះ ។

កន្លងមកក្រសួងធនធាននិងឧតុនិយមបានព្យាករណ៍លើកទី មួយកាលពីដើមរដូវវស្សាថាទឹកទន្លមេគង្គក្នុងរដូវវស្សាឆ្នាំ២០១៨នេះអាចឡើងដល់កម្ពស់១០.០៥ម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង