ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​សហព័ន្ធ​ខ្មែរ អត្តពលកម្ម ស្ម័គ្រ​ត្រៀម​នឹង​ប្ដូរ​មេដឹកនាំ

47

​ភ្នំពេញ​៖​សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស្ម័គ្រ​ចិត្តនឹង​អាច​ប្ដូរ​មេដឹកនាំ​ដោយសារតែ​ឯកឧត្តម​អ៊ុក​សិទ្ធិ​ជាតិ​ដែលជា​អគ្គនាយក​កីឡា​សព្វថ្ងៃ​ដែល​កំពុង​កាន់កាប់​តំណែង​ជា​ប្រធាន​សហព័ន្ធ​កីឡាអត្តពលកម្ម​ស្ម័គ្រចិត្ត​នោះ​មាន​ភារកិច្ច​រវល់​ច្រើន ។​
​ក្នុងខណៈដែល​ខ្យល់​នៃ​ការផ្លាស់ប្ដូរ​មេដឹកនាំ​បែបនេះ​នៅ​ល្ងាច​ថ្ងៃទី​១៧​កុម្ភៈ​ឯកឧត្តម​អ៊ុក​សិទ្ធិ​ជាតិ​បាន​ជួបពិភាក្សា​ជាមួយ​ឯក​​ឧ​ត្ត​ម​សំហេង បុរស​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវ​និតិ​សម្បទា​ដែល​ការជួបពិភាក្សាគ្នា​នោះ​ទោះបី​មិនមាន​ការ​​ទម្លាយ​ឲ្យ​ដឹង​ក៏​ពិតមែនតែ​ជាការ​ជួបគ្នា​ជជែក​ពី​ការប្ដូរ​ប្រមុខ​ដឹកនាំ​សហព័ន្ធ​មួយ​នេះ ។​
​ឯកឧត្តម​សំហេង បុរស​នឹង​ក្លាយជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស្ម័គ្រចិត្ត​ជំនួស​ឯកឧត្តម​អ៊ុក សិទ្ធិ​ជាតិ​ដែល​នឹង​ធ្វើជា​​អនុប្រធាន​ទទួលបន្ទុក​បច្ចេកទេស​វិញ ។​
ឯកឧត្តម​អ៊ុក សិទ្ធិ​ជាតិ​មានប្រសាសន៍ថា​មិនមែន​តែ​សហព័ន្ធ​អត្តពលកម្ម​មួយ​ទេ​សហព័ន្ធ​ជាតិ​នានា​សុទ្ធតែ​ត្រូវការ​មេដឹកនាំ​​ដែលមាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​អភិវឌ្ឍន៍​ប្រភេទ​កីឡា​របស់ខ្លួន​និង​មាន​ឥទ្ធិពល​ក្នុងការ​ស្វែងរក​ដៃគូរ​ឧបត្ថម្ភ​។​កិច្ចពិភាក្សា​នេះ​ផ្តោតទៅលើ​ការ​អភិឌ្ឍន៍​វ័​ស័​យ​កីឡាអត្តពលកម្ម​ដំណើរ​ឆ្ពោះ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​SEA GAMES 2021​លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម​នា​ខែវិច្ឆិកា​​ខាងមុខនេះ និង​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 2023 ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ ព្រមទាំង​ការប្រកួត​កម្រិត​ជាតិ និង​អន្តរជាតិ​នានា ជាពិសេស​ការជ្រើសរើស​កីឡាករ​-​កីឡាការិនី​អត្តពលកម្ម​ឆ្នើម​របស់ខ្លួន​។​
​ក្រោយពី​បញ្ចប់​ការពិភាក្សា​ឯកឧត្តម​សំហេង បុរស​ក៏​បន្ត​ដំ​ណ្តើ​រ​ទស្សនាការ​ហ្វឹ​ន​ហាត់​របស់​កីឡាករ​កីឡាការិនី​អត្តពលកម្ម​ទាំង​​អស់​លើ​ទីលាន​ក្នុង​ទីលាន​បាល់ទាត់​ត្រៀម​ចូលរួម​ក្រុម​ជម្រើសជាតិ​ឆ្នាំ​២០២១​មុន​ចេញទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡា SEA GAMES 2021 លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម​នា​ខែវិច្ឆិកា​ខាងមុខនេះ​។​
​សូមបញ្ជាក់ថា​សព្វថ្ងៃនេះ​កីឡាករ​អត្តពលកម្ម​ចំនួន​២​រូប​ដែល​គុណ​ផល​របស់គេ​ប្រហាក់ប្រហែល​ជាមួយនឹង​គុណ​ផល​នៃ​ជើងឯក​ស៊ី​ហ្គេម ។​កីលាក​រទាំង​២​រូបនោះ​មិនត្រូវ​បាន​គេ​បញ្ចេញ​ឈ្មោះ​ឡើយ​តែ​ពួកគេ​មួយរូប​លេង​វិញ្ញាសា​រត់​ល្បឿន និង​មួយរូប​ទៀត​លេង​វិញ្ញាសា​​រត់​ចម្ងាយ​មធ្យម ៕​

អត្ថបទដែលជាប់ទាក់ទង