ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីបាននិងកំពុង ជួសជុលសំបុកមាន់ មហាវិថីព្រះនរោត្តម មុននឹងអនុវត្តតាមគម្រោងដោយអ៊ុតកៅស៊ូAC កម្រាស់០.៥សង់ទីម៉ែត្រ

43

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងជួសជុលសំបុកមាន់មហាវិថីព្រះនរោត្តម មុននឹងអនុវត្តតាមគម្រោង ដោយធ្វើការអ៊ុតកៅស៊ូAC កម្រាស់០. សង់ទីម៉ែត្រ ដើម្បីដាក់ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលជាងមុន និងដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញអោយកាន់តែស្រស់បំព្រងផងដែរ។

   រដ្ឋបាលរាជធានីភ្នំពេញបានយក ចិត្តទុកដាក់ជាបន្តបន្ទាប់ ពីបញ្ហាការខូចខាតផ្លូវ ជង្ហុកសំបុកមាន់ ការកកស្ទះចរាចរណ៍និងរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាមហាវិថីតូចធំនិងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១៤ខណ្ឌ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។ សំរាប់មូលដ្ឋានខណ្ឌដូនពេញរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដំណើរការអ៊ុតកៅស៊ូប្រភេទAC ចំនួន១៦ខ្សែ ដែលរងការខូចខាតត្រូវជួសជុលជង្ហុក សំបុកមាន់ និងអ៊ុតកៅស៊ូឡើងវិញ។

  ជាក់ស្ដែងនៅពេលនេះក្រុមការងារបាននិងកំពុង សកម្មភាពជួសជុលសំបុកមាន់ ផ្លូវអ៊ុតកៅស៊ូAC នៅបណ្តោយមហាវិថីព្រះនរោត្តម ចាប់ពីរង្វង់មូល រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ រហូតរង្វង់មូលវិមានឯករាជ្យ។  បន្ទាប់ពីជួសជុលសំបុកមាន់រួចរាល់ មន្ត្រីជំនាញនឹង អនុវត្តតាមគម្រោង ដោយធ្វើការអ៊ុតកៅស៊ូAC កម្រាស់០. សង់ទីម៉ែត្រដើម្បីដាក់ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលជាងមុន និងដើម្បីលើកសោភ័ណភាពទីក្រុងផងដែរ។

    សូមបញ្ជាក់ថា គម្រោង ជួសជុលផ្លូវអ៊ុតកៅស៊ូ ប្រភេទAC កម្រាស់ .៥សង់ទីម៉ែត្រ នេះជាគម្រោង ថវិការបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញដែលលោកតែងតែយកចិត្តទុកដាក់អំពីការងារអភិវឌ្ឍន៍មូលដ្ឋាន ក្នុងគោលបំណងលើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងមួយគំម្រិតទៀត៕

 

អត្ថបទដែលជាប់ទាក់ទង