ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េអឹម​ចាប់​ស្ត្រី​ម្នាក់​ដឹកជញ្ជូនគ្រឿងញៀន​តាំងពី​ខេត្តតាកែវ រហូតមកដល់​ភ្នំពេញ មួយចំនួនធំ

45

 

​ភ្នំពេញ​៖ កម្លាំង​អាវុធហត្ថ​ខេត្តតាកែវ សហការ​ជាមួយ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជំនាញ រាជធានី​ភ្នំពេញ និង អាវុធហត្ថ ខណ្ឌដង្កោ ចាប់ខ្លួនបាន​ជនសង្ស័យ​ម្នាក់​​ដឹកជញ្ជូនគ្រឿងញៀន​ នៅវេលា​ម៉ោង​១៦​និង​២០​នាទី រសៀល​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ​២០២១ ចំណុច​មុខ​សាលាបឋមសិក្សា​ពងទឹក ភូមិ ពងទឹក សង្កាត់​ពងទឹក ខណ្ឌ ដង្កោ។

ជនសង្ស័យឈ្មោះ ស្រ៊ុន ស្រីមុំ ភេទ ស្រី អាយុ ២៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីកន្លែង​កំណើត ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។ ដកហូត​វត្ថុតាង​រួមមាន ១-​ក្រាម​ពណ៌​ស​ថ្លា​០២​កញ្ចប់​(​សង្ស័យថា​ជា​សារធាតុ​ញៀន​) ២-​ម៉ូតូ​០១​គ្រឿង​ម៉ាក​Beat ពណ៌​សលាយ​ខៀវ​ពាក់​ផ្លាកលេខ​ភ្នំពេញ 1HX-7292 , ៣-​ទូរស័ព្ទដៃ​០១​គ្រឿង​ម៉ាក​VIVO​ពណ៌​ខ្មៅ​។

​ក្រោយពី​ស្ដាប់​ចម្លើយ​របស់​ជនសង្ស័យ ដែលមាន​ឈ្មោះ​ដូចខាងលើ នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល​វេលា​ម៉ោង​១៨​និង​០០​នាទី រសៀល​ថ្ងៃ​ដដែល កម្លាំង​សមត្ថកិច្ច​ចម្រុះ​បន្ត​មក​ឆែកឆេរ​ផ្ទះជួលរ​បស់ជនស​ង្ស​យ័​ឈ្មោះ ស្រ៊ុន ស្រីមុំ ដែលមាន​អាសយដ្ឋាន​បុរី​ពិភពថ្មី​១ ផ្ទះជួល​លេខ​៥៧A ផ្លូវ​លេខ​១១ ភូមិ​ប្រការ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ​វត្ថុតាង​រួមមាន ១-​ក្រាម​ពណ៌​ស​ថ្លា​១៣​កញ្ចប់​ធំ ។ ២-​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​០១​គ្រឿង ។ ៣-​ទូរស័ព្ទដៃ​ចំនួន​០៥​គ្រឿង​។​ ជនសង្ស័យ​រួមទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​ការិយាល័យ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រគល់ជូន​កម្លាំង​អាវុធហត្ថ​ខេត្តតាកែវ​ដែលជា​ម្ចាស់​ករណី​បន្ត​នីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង