ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ចាប់ខ្លួន​ជនជាតិខ្មែរ ២​នាក់ និង​រឹបអូស​គ្រឿងញៀន ១ គីឡូក្រាម​

50

​ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ចាប់ខ្លួន​ជនជាតិខ្មែរ ២​នាក់ និង​រឹបអូស​គ្រឿងញៀន ១ គីឡូក្រាម​។​

​អនុវត្តតាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។​

កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ១៦​និង​៣០​នាទី កម្លាំង​ជំនាញ​(​ក​៤)​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ឃឹ​ង សារ៉ាត់ នាយ​រកម​ន្ទីរ មានការ​ចូលរួម​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ និង​មានការ​សម្របសម្រួល​ដោយ​លោកជំទាវ ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា បាន​បើក​ការស្រាវជ្រាវ បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ក្រោយ​សាលាខេត្ត​កំពង់ស្ពឺ ស្ថិត​ក្នុងភូមិ​ទួលគោក សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ : ១-​ឈ្មោះ អ៊ិត វុទ្ធី ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៩ ជនជាតិ ខ្មែរ​។ ២-​ឈ្មោះ ម៉ៃ ចិន ភេទ​ប្រុស ជនជាតិ ខ្មែរ ឆ្នាំ​កំណើត ២០០៥ ។ វត្ថ​តាង​ចាប់​យកបាន : ១-​មេ​តំ​ហ្វេ​តា​មីន​(ICE)០១​ក​ញ្ទ​ប់​ធំ ស្មើ​ទម្ងន់ ៩៤៨,៩១​ក្រាម ។ ២-​ម៉ូតូ ១​គ្រឿង ៣-​ទូរស័ព្ទដៃ ២​គ្រឿង ។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ចាប់យក​ខាងលើ សមត្ថកិច្ច​ជំនាញ​យើង​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ បន្ត​តាម​នីតិវិធី ៕


អត្ថបទដែលជាប់ទាក់ទង