ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាល​រាជធានី​ភ្នំពេញ គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បានផ្ដល់​ម៉ាស់​១​លាន ប្រៀបបាន​ផ្ដល់​អាហារ​ដល់​អ្នក​ដែល​កំពុង​អត់ឃ្លាន​

51

 

​ភ្នំពេញ​៖ បន្ទាប់ពី​ទទួលបាន​អំណោយ​ជា​ម៉ាស់​ចំនួន ១​លាន​ម៉ាស់​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​រួចមក លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ ដែល​បានផ្ដល់​ម៉ាស់​សម្រាប់​ចែកជូន​បន្ត​ដល់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ចែក​ម៉ាស់​ជូន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ ហើយ​ការឧបត្ថម្ភ​ម៉ាស់​បន្ថែម​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន នាពេលនេះ គឺ​ប្រៀបបាន​ទៅនឹង​ការផ្ដល់​អាហារ​ដល់​អ្នក​ដែល​កំពុង​អត់ឃ្លាន មាន​សេចក្ដីត្រូវការ​ប្រចាំថ្ងៃ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានសម្រេច​ផ្តល់​អំណោយ​ម៉ាស​ក្រណាត់​ចំនួន​១​លាន ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​យកទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ប្រាប់​នៅ​រសៀល​ថ្ងៃនេះ​។​

​ការឧបត្ថម្ភ​អំណោយ​ម៉ាស​នេះ ធ្វើឡើង​ដើម្បី​ចូលរួម​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ចូល​សហគមន៍​ទ្រង់ទ្រាយ​ធំ ខណៈ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុង «​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​» កំពុង​បន្ត​កើន​ឡើ​ន​ឡើង​គួរ​ឲ្យ​បារម្ភ​។ បើ​គិត​ត្រឹម​ម៉ោង​៧៖០០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ឆ្លង​ក្នុង​សហគមន៍ ក្នុង​ព្រឹត្តិការណ៍​មាន​ចំនួន ៩៩​នាក់​៕​

អត្ថបទដែលជាប់ទាក់ទង