ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ប្រកាស​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២២ ដើម្បី​រួមគ្នា​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​-១៩

50

 

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១ បានប្រកាស​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២២ ដើម្បី​រួមគ្នា​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​-១៩​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ដែល​ទទួលបាន​នៅ​យប់​ថ្ងៃទី​២​មីនា​នេះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​នេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ដោយសារ​នៅ​រាជធានី​ភ្នំពេញ​យើង​បាន​កើតឡើង​នូវ “​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​” ដែល​កំពុងស្ថិត​ក្នុងស្ថានភាព​តាមដាន​ដោយ​យកចិត្តទុកដាក់​បំផុត ដូច្នេះ​ដើម្បី​រួមគ្នា​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​សូម​ធ្វើការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២២ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ ដែល​គ្រោង​នឹង​ប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ៨:០០​នាទី​ព្រឹក នៅ​សាលប្រជុំ​ជាន់​ទី​១ អគារ​“​គ​” សាលា​រាជធានី​ភ្នំពេញ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​»​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​៧៖០០​នាទី​ព្រឹក​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២១ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន​៨៤៤​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៤៧៨​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​ចំនួន ៣៦៦​នាក់​៕​

អត្ថបទដែលជាប់ទាក់ទង