ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អត់ខ្វល់ពីរឿងកូវីដអី្វបន្តិចសោះ នាំគ្នាទាំងក្រុមប្រើកាំភ្លើងច្នៃដើរបរ​បាញ់សត្វនៅស្រុកបាណន់ ត្រូវឃាត់ខ្លួនចំនួន៤​នាក់ បញ្ជូនទៅតុលាការ

38

 

បាត់ដំបង ៖ នៅ​ថ្ងៃទី​ ២៥​ ខែ​ មីនា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១៧និង៣២​ នាទី​ នៅ​ចំ​ណុច​ក្រុមទី​ ១៤​ ភូមិ​អូរ​តាញា​ ឃុំ​តាគ្រាម​ ស្រុកបាណន់​ ខេត្ត​បាត់ដំបង អនុវត្តន៍​តាម​ការ​ណែនាំ​ពីលោក​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​យោបល់របស់លោ​ក​​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការ​ងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ដោយបានការសម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹម​សុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​ រួម​ជាមួយ​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ សហការ​ជាមួយ​កម្លាំង​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​បាណ​ន់​ ដែលមាន លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី ជាអធិ​ការនគរបាលស្រុក ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ កែច្នៃ​តម្លើង​ ជួសជុល​ កាន់កាប់​ និង​ចែកចាយ​ (​ អា​វុធ​កែច្នៃ​បាញ់​គ្រាប់​កង់ )​០១​ករណី​ និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ចំ​នួន​ ០៤​ នាក់​មក​កាន់​ស្នងការដ្ឋាននគរបាលខេត្ត។

​ក្នុងនោះជនសង្ស័យ​ចំ​នួន​ ០៤​ នាក់រួមមាន៖ ១-ឈ្មោះ​ សាន​ រក្សា​ ហៅ​ ប្រុស​ អាយុ​ ២៦​ ឆ្នាំ​ ២-ឈ្មោះ​ ឡឹង​ លេង​ ភេទប្រុស​ អាយុ​ ៣០​ ឆ្នាំ​ ៣-ឈ្មោះ​ ឈឿង​ សុភ័ក្រ្ត​ ភេទប្រុស​ អាយុ​ ២៦​ ឆ្នាំ​ ៤-ឈ្មោះ​ នៅ​ ណា​ ហៅ​ ជ្រូក​ ភេទប្រុស​ អាយុ​ ២៥​ឆ្នាំ​ ជនសង្ស័យ​ ចំនួន​ ០៤​ នាក់​ខាងលើ ​មានទីលំនៅ​ភូមិ​តាង៉ែន​ ឃុំ​តាគ្រាម​ ស្រុកបាណន់​ ខេត្ត​បាត់ដំបង​ ។

វត្ថុតាង​ដកហូត​រួម​មាន​ ៖​ -​ កាំភ្លើង​កែច្នៃ​ បាញ់​គ្រាប់​កង់ចំនួន​ ០៥​ដើម​ -​ ដង​ឈើ​កែច្នៃ​ធ្វើ​ស្វ័យ​កាំភ្លើង​ ចំនួន​ ០២​ ដើម​ -​ កាំបិត​កែច្នៃ​ ចំនួន​ ០១​ ដើម​ -​ ពូថៅ​ ចំនួន​ ០១​ -​ គ្រាប់​ កង់(បាដាង)​ចំនួន​ ០២​ កំប៉ុង​ -​ ទូរស័ព្ទដៃ​ ម៉ាក​ Realme ពណ៌​ខៀវ​ ០១​ គ្រឿង​
-​ កាបូប​ស្ពាយ​ ពណ៌​ កាហ្វេ​ ចំនួន​ ០១​ -​ អាវ​ប៉ារ៉ា​ ដៃវៃង​ ចំនួន​ ០១​ -​ ម៉ូតូ​ចំនួន​ ០៣​ គ្រឿង។​

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ឈ្មោះ​សា​ន​ រក្សា​ ហៅ​ ប្រុស​ បាន​ឆ្លើយ​សារភាព​ថា​ ៖​ ខ្លួន​បាន​​កែច្នៃ​តម្លើង​ (​ អាវុធ​កែច្នៃ​បាញ់​គ្រាប់កង់​បាដាង​ )​ បាន​ចំនួន​ ០៧​ ដើម​ កន្លង​មក​ហើយ​ ហើយ​ក៏បាន​លក់​ ទៅ​ឱ្យ​អ្នក​ស្គាល់​គ្នា​នៅ​ភ្នំពេញ​បាន​ចំនួន​ ០៣​ ដើម​ផង​ដែរ​ ។ មុនពេលសមត្ថកិច្ចឃាត់ខ្លួនពួកគេកំពុងដើរបរបាញ់សត្វ នៅក្នុងមូលដ្ឋានខាងលើ ដោយមិនខ្វល់ខ្វាយពីរឿងកូវីដ​អ្វីបន្តិចសោះ​ ហើយសកម្មភាពខាងលើ បានបង្កឱ្យមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋនៅមូលដ្ឋាន។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ ​កំពុង​តែ​ធ្វើការ​កសា​ង​សំណុំរឿង ​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

 

អត្ថបទដែលជាប់ទាក់ទង