ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះធម្មធរ អនុគណខណ្ឌប្ញស្សីកែវ គង់នៅវត្តទួលសន្តិវ័នប្រគល់សំភារះនិងទេយ្យវត្ថុដល់អភិបាលខណ្ឌប្ញស្សីកែវ

143

 

ភ្នំពេញ៖លោកជា ពិសី អភិបាលខណ្ឌប្ញស្សីកែវកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់និងទទួលទេយ្យវត្ថុពី ព្រះតេជព្រះគុណ ព្រះបរិត្ត ច័ន្ទ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មធរ អនុគណខណ្ឌប្ញស្សីកែវ គង់នៅវត្តទួលសន្តិវ័ន។ ទេយ្យវត្ថុដែលព្រះអង្គ បានឧបត្ថម្ភមាន កៅអីការិយាល័យ ចំនួន ១៣ កៅអី ដល់រដ្ឋបាលខណ្ឌប្ញស្សីកែវផងដែរ។

ចំណែកមុននេះថ្ងៃព្រះអង្គបានផ្ដល់ទេយ្យវត្ថុដែលព្រះអង្គ បានឧបត្ថម្ភដល់ ប្រជាការពារ ចំនួន ១១៨ នាក់ អស់ អង្ករ ១ តោន និង១៨០ គីឡូក ទឹកស៉ីអ៉ីវ ១១៨ យួរ ទឹកត្រី ១១៨ យួរ មី ៣០ កេស ទឹកក្រូច ២៥ កេស និង ថវិកា ១,១៨០,០០០ រៀល៕

អត្ថបទដែលជាប់ទាក់ទង