ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេស ផ្សាយផ្ទាល់ផ្ញើជូនជនរួមជាតិ នៅព្រឹកនេះ

43

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងថ្លែងសារពិសេសផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា នៅវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

គិតត្រឹមយប់ថ្ងៃទី៩ខែមេសានេះរកឃើញ 631 នាក់ទៀត អាជ្ញាធររាជធានីសម្រេចបិទខ្ទប់ (Lockdown) តំបន់ដូចខាងក្រោម៖ 1. ខណ្ឌមានជ័យ៖ បិទសង្កាត់ស្ទឹងមានជ័យ១ និង២ , 2. ខណ្ឌសែនសុខ៖ បិទភូមិទ្រុងមាន់ ,3. ខណ្ឌពោធិ៍សែនជ័យ៖ បិទ ០៦ ភូមិ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រយៈពេលពីរថ្ងៃ គឺ 576 + 631 = 1207 នាក់វិជ្ជមាន ឥឡូវបិទហាមចេញចូល ៣ខណ្ឌទាំងយប់ តែមានករណីលើកលេងខ្លះ 1- ខណ្ឌមានជ័យ ( បិទសង្កាត់ស្ទឹងមានជ័យ1 និង សង្កាត់ស្ទឹងមានជ័យ2 ) 2- ខណ្ឌសែនសុខ ( បិទភូមិទ្រង់មាន់ នៃសង្កាត់អូរបែកក្អម ) 3- ខណ្ឌពោធិសែនជ័យ ( បិទភូមិត្រពាំងថ្លឹង2 , ភូមិទួលពង្រ នៃសង្កាត់ចោមចៅទី1 ) ( បិទភូមិចំការឪឡឹក1 , ភូមិប៉ប្រកខាងត្បូង , ភូិមប៉ប្រកខាងជើង និង ភូមិត្រពាំងល្វា1 នៃសង្កាត់កាកាបទី1 , បិទភូមិចំការឪឡឹកទី1 នៃសង្កាត់កាកាបទី2 )៕

អត្ថបទដែលជាប់ទាក់ទង