ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ផ្ដល់អំណោយនិងសម្ភារៈ ដល់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌច្បារអំពៅ

46

ភ្នំពេញ៖កាលពីម៉ោង១១នាថ្ងៃទី១០ខែមេសាឆ្នាំ២០២១នេះសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដោយបាននាំយកនូវអំណោយគឺមានម៉ាស់ ,បដាផ្សព្វផ្សាយការ ការពារ និង ទប់ស្កាត់បង្ការជម្ងឺកូវីដ១៩ ចំនួន២ផ្លាំង និងទឹកសុទ្ធ ព្រមទាំងថវិកាមួយចំនួនផងដែរ ដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ មកប្រគល់ជូនដល់ដៃលោក រស់ សុភ័ក្ត អភិបាលរងខណ្ឌច្បារអំពៅ និង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌច្បារអំពៅ ដើម្បីយកមកចែកជូនដល់យុវជនខណ្ឌច្បារអំពៅ ដែលបានបំពេញភារកិច្ចក្នុងការសម្របសម្រួលយ៉ាងមម៉ាញឹកដោយញាប់ដៃញាប់ជើងក្នុងការ ការពារ និង បង្ការទប់ស្កាត់ជម្ងឺកូវីដ១៩ នៅតាមទីតាំងឬគោលដៅចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ ដែលស្ថិតក្នុងបរិវេណសាលាបឋមសិក្សាប្រជុំវង្សបឹងឈូក ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មានមតិក្នុងឱកាសនោះលោករស់ សុភ័ក្តអភិបាលរងខណ្ឌច្បាអំពៅ និង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌច្បារអំពៅដោយសូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនពរដល់ឯកឧត្តម ហ៊ុន ម៉ានី និង ឯកឧត្តម សាយ សំអាល់ សូមអោយទេវតាឆ្នាំថ្មីប្រោសព្រំប្រសិទ្ធិពរជ័យជូនចំពោះឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ជួបតែសេចក្តីសុខ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ចម្រុងចម្រើន សុភមង្គល ពោលគឺជោគជ័យគ្រប់ភារៈកិច្ច និង ពុទ្ធពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង