ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិជ្ជមានកូវីដ-១៩ ចំនួន ១៣រូប ជាករណីឆ្លងក្នុងសហគមន៍ ក្រុមគ្រូពេទ្យពុំទាន់រកទីតាំងឃើញ ព្រោះពួកគាត់ពុំបានផ្ដល់នូវព័ត៌មានលម្អិត

58

 

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៣រូប ដែលជាករណីឆ្លងក្នុងសហគមន៍ ក្រុមគ្រូពេទ្យពុំទាន់រកទីតាំងឃើញ ព្រោះពួកគាត់ពុំបានផ្ដល់នូវព័ត៌មានលម្អិត ដូចជាលេខទូរស័ព្ទ និងអាសយដ្ឋានពិតប្រាកដ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់សាច់ញាតិ ឬអ្នកដែលស្គាល់អ្នកជំងឺខាងក្រោម សូមជូនដំណឹងដល់ពួកគាត់អោយទៅទទួលការព្យាបាល។

ក្នុងករណីអ្នកវិជ្ជមានដូចមានឈ្មោះខាងលើបានជ្រាប អំពីសេចក្តីជូនដំណឹងនេះ សូមទំនាក់ទំនងទៅអាជ្ញាធរ មូលដ្ឋានដែលនៅជិតបំផុត ជាបន្ទាន់ ដើម្បីរៀបចំទទួលយកទៅព្យាបាលឪ្យបានឆាប់រហ័ស ឬទំនាក់ទំនងមកលេខ ១២៩៩ ឬ១១៥ ។

រដ្ឋបាលរាជធានីភ្នំពេញ្ច សូមអំពាវនាវដល់សាច់ញាតិ ឬអ្នកដែលស្គាល់អ្នកជំងឺខាងលើ សូមជូនដំណឹងដល់ពួកគាត់ ឱ្យទៅទទួលការព្យាបាល។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ -១៩ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ទាំងអស់ខាងលើ ជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំង ដែលបានកំណត់ ក្នុងនោះ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថៃ្ង។ ក្នុងករណីដែលបងប្អូនមានបញ្ហាសុខភាព ដូច ជាក្អក ផ្តាសាយ ថប់ដង្ហើម ពិបាកដកដង្ហើម ក្តៅខ្លួន ត្រូវប្រញាប់រួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ដែលទទួលពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩។

ទន្ទឹមនឹងនេ៖ សូមបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ ការពារ និង ៣ កុំ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋបាលរាជធានីភ្នំពេញសូមថ្លែងអំណរគុណ ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបុគ្គលិកសុខាភិបាល ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរ ក៏ដូចបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសហការ ទប់ស្កាត់ និង គ្រប់គ្រងការរីករាលដាលមេរោគកូវីដ-១៩ ចូលទៅក្នុងសហគមន៍ នៅរាជធានីភ្នំពេញ។ សូមបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញទាំងអស់ជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង