ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហាងលក់នាឡិកាលីឡាង ​ ផ្តល់អំណោយជាអង្កនិងមីជាច្រើនកេស ជូនរដ្ឋបាលរាជធានី ក្នុងតំណាក់កាលការរីករាលដាលជម្ងឺកូវីដ-១៩

98

ភ្នំពេញ៖ ម្ចាស់ហាងលក់នាឡិកា លីឡាង គឺលោកគឹម លីនិងលោកស្រីសំ ឡាង ជាភរិយាជា នាព្រឹកថ្ងៃទី១៣មេសានេះ បាននាំយកអំណោយមួយចំនួនមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញក្នុងគោលបំណងចូលរួមទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ១៩ដែលកំពុងឆ្លងយ៉ាងខ្លាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀតផងដែរ។

​​​​    លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគឹម លីនិងលោកស្រីសំ ឡាង ម្ចាស់ហាងលក់នាឡិការលីឡាង ដែលបានចូលរួមចំណែកបានទាន់ពេលវេលាតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចការអំពាវនាវរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីទទួលបានអំណោយ យកទៅចែកជូនបងប្អូនប្រជាពលរដ្ឋយើងដែលកំពុងជាប់ធ្វើចត្តាឡីសក័ តាមមូលដ្ឋាន និងតាមលំនៅដ្ឋានជាច្រើនគោលដៅក្នុងរាជធានីភ្នំពេញ ដែលត្រូវការជំនួយឧបត្ថម្ភជាចាំបាច់។   

   កាយវិការរបស់លោក លោកស្រី ជាសប្បុរសជននេះ ពិតជាបានរួមចំណែកដោះ ស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជាប់ធ្វើចត្តាឡីសក័តាម លំនៅដ្ឋានក៏ដូចតាមមណ្ឌលសុខភាពក្នុងរាជធានីភ្នំពេញផងដែរ។

   សូមបញ្ជាក់ ថា៖តាមការប្រកាសរបស់ក្រសួងសុខាភិបាលឲ្យដឹងថាថ្ងៃនេះក្រសួងបានរកឃើញអ្នកផ្ទុកជំងឺកូវីដ ថី្មចំនួន១៨១នាក់ដែលភាគច្រើនបំផុតអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួនចំនួន៤០នាក់បានជាសះស្បើយ និងអនុញ្ញាតិឲ្យចេញពីមន្ទីរពេទ្យហើយ៕

 

អត្ថបទដែលជាប់ទាក់ទង