ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងរៀបចំផែនការ ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនអ្នករត់ម៉ូតូកង់បីនិង Passapp និងកមម្មករសំណង់នៅក្នុងរាជធានី

394

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងរៀបចំផែនការ ដើម្បីចាក់វ៉ាក់សាំងកូវីដ១៩ ជូនបងប្អូនអ្នករត់ម៉ូតូកង់បីនិង Passapp នៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ ក្រៅពីនេះ កម្មករសំណង់នៅក្នុងសមាគមន៍និងនៅក្រៅសមាគមន៍ ក៏ត្រូវបានគិតគូរពីរដ្ឋបាលរាជធានីភ្នំពេញផងដែរ ដើម្បីឲ្យពួកគាត់ទទួលការចាក់វ៉ាក់សាំងទាំងអស់គ្នា

   នេះបើតាមការលើកឡើងរបស់លោកកើត ឆែអភិបាលរងរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅព្រឹកថ្ងៃទី១៦ខែមេសានេះ នៅសាលារាជធានីភ្នំពេញ

  លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា នេះជាការគិតគូររបស់រាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអោយបងប្អូនអ្នករត់ម៉ូតូកង់បីនិង Passapp ព្រមទាំងកម្មករសំណង់ទាំងអស់នៅក្នុងរាជធានីភ្នំពេញ បានទទួលការចាក់វ៉ាក់សាំងទាំងអស់។

   លោកបន្តថា ការបើកកិច្ចប្រជុំនេះឡើង គឺដើម្បីរៀបចំជាផែនការមួយក្នុងការចាក់វ៉ាក់សាំងជូនទៅដល់បងប្អូនអ្នកម៉ូតូកង់បីនិងបងប្អូនដែលជាកម្មករសំណង់ ហើយអ្វីដែលជាការចង់បាននៅក្នុងកិច្ចប្រជុំនេះ គឺចង់ឱ្យបងប្អូនអ្នករត់ម៉ូតូកង់បីនិង Passappដែលរកស៊ីនៅក្នុងរាជធានីភ្នំពេញ បានទៅចុះឈ្មោះនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីទទួលបានការចាក់វ៉ាក់សាំងក្រោមការរៀបចំរបស់អាជ្ញាធរ ដែលរក្សាបាននូវគម្លាតសុវត្ថិភាពទៅតាមការណែនាំរបស់ក្រសួង សុខាភិបាល៕

 

អត្ថបទដែលជាប់ទាក់ទង