ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូមអញ្ជើញមកទិញទំនិញ ឬអីវ៉ាន់នៅផ្សារបឹងកេងកង គឺមិនតម្លើងថ្លៃទេ…!

507

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៦ខែមេសាឆ្នាំ២០២១នេះដែលជាថ្ងៃចូលឆ្នាំខ្មែរទី០៣ផងដែរគឺលោកឯក និមល ប្រធានផ្សារបឹងកេងកងនៃខណ្ឌបឹងកេងកង រាជធានីភ្នំពេញហើយក្នុង​នាម​គណៈកម្មការ​ផ្សារ​បឹងកេងកង ដោយសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនអាជីវករនៃផ្សារបឹងកេងកងទាំងអស់ដែលបា​នចូលរួមយ៉ាងផុលផុសក្នុងការអនុវត្តតាមការណែនាំ របស់ក្រុមការងារនៃផ្សារបឹងកេងកងយើងខ្ញុំក្នុងការលក់ដូរ​ទំនិញគ្រប់មុខពិសេសទំនិញដែលជាគ្រឿងបរិភោគគ្រប់មុខនិងផលិតផល​ចំណីអាហារ ដោយមិនតំឡើងថ្លៃ ។​ហើយតំលៃទំនិញនាថ្ងៃនេះគឺប្រហាក់ប្រហែល​តំលៃទំនិញកាលពីថ្ងៃទី ១១ខែមេសា ឆ្នាំ២០២១ពោគឺមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ។

លោកឯក និមល ប្រធានផ្សារបឹងកេងកងបានមានមតិលើកឡើងយ៉ាងក្បោះក្បាយក្នុងន័យគិតគូពីសុខទុក្ខបងប្អូនប្រជាជនទូទៅដែលជាអតិថិជននៃផ្សារបឹងកេងកងថាយើងត្រូវរួមសុខរួមទុក្ខជាមួយគ្នាហើយជួយគ្នីគ្នាក្នុងគ្រាលំបាកទើបវាមាន័យហើយម៉្យាងទៀតការលក់ដូរគ្រប់មុខទំនិញមិនតម្លើងថ្លៃគឺអាចទទួលយកបានទាំងអស់គ្នារវាងបងប្អនអាជីវករ និង បងប្អូនអតិថិជនដើម្បីឈានកាត់បន្ថយនូវភាពក្រីក្រផងដែរពោលគឺទំនិញមិនឡើងថ្លៃ។ហើយម៉្យាងទៀតក្នុងនាមប្រធានគណៈកម្មការផ្សារបឹងកេងកងសូមអោយមានកាតយោគយល់អធ្យាស្រ័យគ្នាផងដែរសូមកុំតម្លើងថ្លៃទំនិញនូវគ្រឿងបរិភោគព្រោះអីនាពេលនេះកម្លាំងទំនិញមានតែបងប្អូនអតិថិជនកំរិតជីវភាពទាបតែប៉ុណ្ណោះពោលគឺកម្មករ ឬ អ្នកប្រកបរបរចិញ្ចឹមជីវិតសម្រាប់តែមួយថ្ងៃៗតែប៉ុណ្ណោះ។ចំពោះអតិថិជនដែលបែបលំដាបដែលមានកម្លាំងទិញទំនិញធំៗឬខ្លាំងគឺពួកគាត់មកទិញទុកពេញៗទូរួចរាល់អស់ហើយ។ក្នុងអំឡុងពេលនេះបើបងប្អូនអាជីវករលក់ដូរមានតំលៃខ្ពស់ៗនោះគឺពួកគាត់គ្មានលទ្ធភាពទិញទេ។ដូចនេះសូមបងប្អូនអាជីវករគួរមានការអាណិតអាសូដល់ពួកគាត់ផងដែលក្រុមគ្រួសារគាត់មានជីវភាពខ្វះខាតនៅឡើយ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង