ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានវិបត្តិស្នេហា ២ករណី បុរសម្នាក់ និងសង្សារមួយគូ មកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារ

41

 

ភ្នំពេញ ÷ បុរសម្នាក់ខូចចិត្តរឿងសង្សារបែកចិត្តមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារ មកក្រោមបានសម្រេច តែសំណាងល្អមិនស្លាប់គេជួយទាន់ពេល បន្ទាប់មក ស្រាប់តែមានសង្សារមួយគួរទៀត ឈ្លោះប្រកែកគ្នាពេញផ្លូវ រួចរត់មកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារដូចគ្នា តែត្រូវបានសមត្ថកិច្ចប្រចាំការនៅគោលដៅស្ពានជ្រោយចង្វារ រត់ទៅចាប់ជាប់លួងលោម និងណែនាំយកចុះមកអង្គុយខាងក្រោមវិញ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងនៅវេលាម៉ោង ១០និង៤០នាទីយប់់ថ្ងៃអាទិត្យទី១៨ ខែមេសា ឆ្នាំ២០២១ ចំណុចលើស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសជនរងគ្រោះម្នាក់ បានឈ្លោះគ្នាជាមួយនឹងសង្សារ បន្ទាប់មកក៏គាត់ឃើញកាន់នៅដៃមានខ្សែចំណង១ខ្សែ រួចរត់ឡើងទៅលើស្ពានជ្រោយចង្វារ ក៏លោតទម្លាក់ខ្លួនទៅខាងក្រោមបាត់ទៅ តែសំណាងត្រូវបានគេជួយសង្រ្គោះទាន់ពេល។
បន្ទប់មកប្រមាណជា១០នាទីក្រោយ ស្រាប់តែមានសង្សារមួយគូទៀត ឈ្លោះគ្នាយំពេញផ្លូវជិតនិងរង្វង់មូលគួចកាណុង ក៏រត់ឡើងស្ពានជ្រោយចង្វារសម្លាប់ខ្លួនទៀត តែត្រូវបានសមត្ថកិច្ចប្រចាំការនៅគោលដៅគល់ស្ពានជ្រោយចង្វារ រត់ទៅឃាត់ហើយនិយាយលួងលោមឲ្យប្អូនទាំង២ត្រូវគ្នាវិញ។

ក្រោយកើតហេតុខាងលើ ដោយការបញ្ជាក់ពីលោកមេប៉ុស្តិ៍សង្កាត់ស្រះចក គឺជនរងគ្រោះទាំង៣នាក់ មិនស្លាប់ទេ ត្រូវបានជួយសង្រ្គោះបានទាំងអស់ រួចលួងលោមនិងពន្យល់ពួកគាត់ ថ្ងៃក្រោយកុំគិតខ្លី ត្រូវអាណិតដល់ឪពុកម្តាយផង រួចឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕

អត្ថបទដែលជាប់ទាក់ទង