ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បង្កើតយន្តការមួយដើម្បីទទួលព័ត៌មាន និងឆ្លើយតបប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្នុងបរិបទទប់ស្កាត់ការចម្លងជំងឺកូវីដ១៩

31

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បាន បង្កើតយន្តការមួយ ក្នុងការសម្របសម្រួល ដើម្បីទទួល និងផ្ដល់ព័ត៌មានពីអ្វីដែលសាធារណជន លើកឡើង និងសំណូមពរផ្សេងៗ ជាពិសេស ចំពោះប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្នុងបរិបទទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។

យោងតាមទំព័រហ្វេសប៊ុករបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនសាធារណជន ក៏ដូចជាបណ្ដាញសារព័ត៌មានទាំងអស់ឱ្យបានជ្រាបថា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្កើតយន្តការមួយក្នុងការសម្របសម្រួល ដើម្បីទទួល និងផ្ដល់ព័ត៌មានពីអ្វីដែលសាធារណៈជនលើកឡើង និងសំណូមពរផ្សេងៗ ជាពិសេស ចំពោះប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហមក្នុងបរិបទទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។

ក្នុងន័យនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសម្រេចរៀបចំយន្តការជាប្រចាំក្នុងការតាមដាន និងឆ្លើយឆ្លងជាមួយមហា ហើយផ្ដល់ព័ត៌មានទាំងនោះ ជូនអ្នកនាំពាក្យរដ្ឋបាលរាជធានីខេត្តក្រុង ឬតាមបណ្ដារដ្ឋបាលស្រុកខណ្ឌ និងរដ្ឋបាលឃុំសង្កាត់នីមួយៗ ដើម្បីជ្រាបជាព័ត៌មាន ដើម្បីមានចំណាត់ការបន្ដ។

ជាមួយគ្នានេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរៀបចំមន្ត្រីប្រចាំការ ដើម្បីភ្ជាប់ទំនាក់ទំនង ទទួលតាមដាន និងផ្ដល់ដំណឹងជូនសាធារណៈជន ដូចរាយនាមខាងក្រោម ៖
កញ្ញា គុន ស្រីដែន ៖ 092 872 335
លោក មាស ឆសុវឌ្ឍ ៖ 017 966 990
កញ្ញា ស្រ៊ី លីដា ៖ 070 628 560
អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើ សូមបណ្ដាញសារព័ត៌មាន និងសាធារណៈជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង