ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកជំងឺកូវីដ ៨៣៤នាក់បានជាសះស្បើយ ចាកចាញពីមណ្ឌលព្យាបាលCovid កោះពេជ្រ

55

 

ភ្នំពេញ ៖ អ្នកជំងឺដែលកំពុងព្យាបាលនៅមណ្ឌលព្យាបាលCovid កោះពេជ្រចំនួន834នាក់ បានជាសះស្បេីយហើយនាំគ្នា ចាកចាញពីមណ្ឌលនេះ និងត្រូវធ្វេីចត្តាឡីស័កបន្តនៅផ្ទះចំនួន១៤ថ្ងៃបន្តទៀត។

បើតាមប្រភពពីផេកហ្វេសប៊ុក Chanmony Pich (លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ) បានឲ្យដឹងថា ថ្ងៃនេះព្រះចន្ទ័រះពេញវង់ល្អណាស់ ហេីយក៏ជាថ្ងៃដែលល្អពីព្រោះអ្នកជំងឺដែលកំពុងព្យាបាលនៅមណ្ឌលព្យាបាលCovid កោះពេជ្រចំនួន834នាក់ បានជាសះស្បេីយនិងត្រូវធ្វេីចត្តាឡីស័កបន្តនៅផ្ទះចំនួន១៤ថ្ងៃបន្តទៀត។

សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងCovid 19 និងក្រុមសេវាជួរមុខទាំងអស់ដែលបានយកចិត្តទុកដាក់ ថែទាំព្យាបាលអ្នកជំងឺ ទាំងអស់ដោយយកចិត្តទុកដាក់ ព្រមទាំងក្រុមកងកម្លាំងដែលបានខិតខំប្រឹងប្រែងការពារ រៀបចំនិងសម្រួលសណ្តាប់ធ្នាប់នៅមណ្ឌលព្យាបាលកោះពេជ្រនេះ។

សូមអបអរដល់បងប្អូនដែលបានជាសះស្បេីយនិងសូមជូនពរដល់បងប្អូនដែលនៅបន្តការព្យាបាលនេះឆាប់ជានឹងអាចត្រឡប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ។

ប៉ុន្តែខ្ញុំសូមផ្តាំផ្ញេីរដល់បងប្អូនដែលបានជាសះស្បេីយហេីយត្រឡប់ទៅផ្ទះវិញនោះ សុំមេត្តាបន្តធ្វេីចត្តាឡីស័កនៅផ្ទះបន្តនិងបន្តអនុវត្តន៍នូវដំបូន្មានរបស់គ្រូពេទ្យ និងត្រូវត្រឡប់មកយកសំណាកវិញនៅថ្ងៃទី១៣៕

អត្ថបទដែលជាប់ទាក់ទង