ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបគ្រឿងញៀនឆ្លងដែនជាង១១គីឡូក្រាម នៅស្វាយរៀង

59

 

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បង្ក្រាបករណីជួញដូរគ្រឿងញៀន និងរឹបអូសបានជាង ១១គីឡូក្រាម ខណៈដែលជនសង្ស័យដឹងខ្លួន ហើយបានរត់គេចចូលក្នុងទឹកដីវៀតណាម ក្រោមការតាមស្រាវជ្រាវ​ ចាប់ខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះថា ថ្នាំញៀនជាង១១គីឡូក្រាម ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន នៅចំណុចចន្លោះបង្គោលលេខ១៦៩-១៧០ ស្ថិតក្នុងភូមិ តាប៉ិប សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង ក្នុងបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន ចំណែកឯសង្ស័យដឹងខ្លួន បានរត់គេចខ្លួនចូលទៅក្នុងទឹកដី ប្រទេសវៀតណាមបាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន។

ប្រភពដដែលបានបន្តថា​ដោយអនុវត្តតាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការ នគរបាលខេត្ត, កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនធ្លក វរសេនាតូចលេខ៦១១ សហការជាមួយកម្លាំង ជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ក្រោមការសម្រប សម្រួលផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញា និងលោក ស៊ន មុន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន១ករណីនេះ និងរឹបអូសបាន គ្រឿងញៀនជាង១១គីឡូក្រាម។

សមត្ថកិច្ចបានបន្តថា ជាលទ្ធផលសមត្ថកិច្ចយើងបាន រឹបអូសវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៨,៥០០.០៨គីឡូក្រាម។ ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ីទម្ងន់ ១,២៥៦.០៣គីឡូក្រាម។ ថ្នាំញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់ ១,០៣៦.០៨គីឡូក្រាម។ ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ ៩៥៨.៣៦ក្រាម។ សារធាតុសង្ស័យ ជាថ្នាំញៀនដប ទឹកពណ៌សចំនួន១០ដប។ កាបូបស្ពាយពណ៌ខ្មៅ (ដាក់ថ្នាំញៀន០២) ដោយសរុបសារធាតុញៀនចាប់យកទម្ងន់ ១១,៧៣៦.៨៥គីឡូក្រាម៕

 

អត្ថបទដែលជាប់ទាក់ទង