ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខេត្តសៀមរាបចាប់ខ្លួន​ប្តី សម្លាប់​ប្រពន្ធ​ រួច​យក​ទៅ​ដុត​ចោល

409

 

​ខេត្តសៀមរាប​ ៖​ នៅ​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០២១​ សមត្ថកិច្ច​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ជាប្តីដែលបាន សម្លាប់​ប្រពន្ធ​ រួច​យក​ទៅ​ដុត​ចោល​នៅ​ចំណុច​ដីចំការ​របស់​ខ្លួន​។

ជនសង្ស័យឈ្មោះ​ អេ​ង​ អឿ​ន​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ ជាប្តី មាន​ទីលំនៅ​ភូមិ​ខ្នារ​ក្រៅ​(​ត្រពាំង​ត្បាល់​ )​ ឃុំ​កន្ទួត​ ស្រុក​ស្វាយ​លើ​ ខេត្តសៀមរាប​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ សង្ស័យ​បាន​ប្រព្រឹត្ត​ករណី​ឃាតកម្ម​ កាលពី​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១១និង១០​នាទី​ នៅ​ចំណុច​ផ្ទះ​របស់​ខ្លួន​ភូមិ​ខ្នា​ក្រៅ​ ឃុំ​កន្ទួតស្រុក​ ស្វាយ​លើ​ ខេត្តសៀមរាប​។​

​ជន​រង​គ្រោះ​ឈ្មោះ​ លី​ កូ​លាប​ (​ត្រូវជា​ប្រពន្ធ​)​ អាយុ​៣៦​ឆ្នាំ​ រស់នៅ​ភូមិ​ ឃុំ​ខាងលើ​។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជំនាញ​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​មនុស្សឃាត​លើ​ប្រពន្ធ​ខ្លួនឯង​ពិតប្រាកដ​មែន​។​ ជនសង្ស័យ​បាន​បញ្ជាក់​បន្ថែម​ថា​ ខ្លួន​បាន​ច្របាច់ក​ជន​រង​គ្រោះ​រហូត​ដល់​ដាច់ខ្យល់​ស្លាប់​ ហើយ​អូស​សព​ទៅ​ដាក់​ក្បែរ​ទ្រុង​ជ្រូក​ ដោយ​យក​កៅស៊ូ​តង់​ពណ៌​ខៀវ​គ្រប​ពីលើ​សាកសព​ មិន​ឲ្យ​អ្នក​ណា​ដឹង​នោះ​ឡើយ​។​ លុះដល់​វេលា​ម៉ោង​០៤និង០០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០២១​ បាន​ដឹក​សាកសព​ដោយ​គោ​យន្ត​កន្ត្រៃ​ យក​ទៅ​ដុត​ចោល​នៅ​ចំណុច​ដីចំការ​របស់​ខ្លួន​។​
​មូលហេតុ ​គឺ​បណ្តាល​មក​ពី​ឈ្លោះប្រកែក​គ្នា​ ដោយ​ហាម​ប្រពន្ធ​មិន​ឲ្យ​លក់​ដី​ និង​ខ្លាច​ប្រពន្ធ​យក​លុយ​ទៅ​លេងល្បែង​អស់​។​

​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង