ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ ឆ្លង​ចរន្តអគ្គិស​នី​​ ឆាបឆេះ​ រថយន្ត​សាំ​យ៉ុ​ង​ខូចខាត​ទាំងស្រុង​

110

 

​ខេត្តកោះកុង​ ៖​ រថយន្ត​មួយ​គ្រឿង​បាន​ឆ្លង​ចរន្តអគ្គិស​នី​ បណ្តាល​ឲ្យ​ឆេះ​ខូចខាត​ទាំងស្រុង​ កាលពី​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ១៤ និង​ ០០​ នាទី​នៅ​ចំណុច​អន្ទង់អាំង​ធំ​ ចន្លោះ​គីឡូម៉ែត្រ​ ៦០-៦១​ ស្ថិត​នៅ​ភូមិ​ជី​មា​ល​ ឃុំ​អណ្ដូងទឹក​​ខេត្តកោះកុង។ នគរបាលដែលចុះប្រតិបត្តិការផ្ទាល់ បានឲ្យដឹងថា ករណី​រថយន្ត​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ ខូចខាត​ទាំងស្រុង​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស​ទេ​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ដែល​រង​ការ​ឆាបឆេះ​ ម៉ាក​សាំ​យ៉ុ​ង​ ពណ៌​សំបក​ឪឡឹក​ ពាក់​ផ្លាក​លេខ​ កំពត​ 2A-9899​ ទិស​ដៅ​ដឹក​ទំនិញ​ពី​ខេត្តកោះកុង ​ទៅ​ខេត្តកំពត​។​

​អ្នកបើកបរ​រថយន្ត​ឈ្មោះ​ ហង្ស​ សួង​ អាយុ​ ៣៥​ ឆ្នាំ​ និង​អ្នក​រួម​ដំណើរ​ម្នាក់​ មិន​បណ្ដាល​ឱ្យ​រង​របួស​ទេ​ ​ចំណែក​រថយន្ត​និង​ទំនិញ​ខូចខាត​ទាំងស្រុង​ ចំពោះ​មូលហេតុ​ ឆ្លង​ចរន្ត​អគ្គី​ស​នី​៕

អត្ថបទដែលជាប់ទាក់ទង