ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកងបាន ទទួលអំណោយពីសប្បុរសជនទុក ចែកជូនប្រជាពលរដ្ឋនិង កម្លាំងប្រជាការពារខណ្ឌនាអំឡុងពេលកូវីដ១៩

106

ភ្នំពេញ៖នៅថ្ងៃ ទី០១ខែឧសភាឆ្នាំ២០២១ នេះរដ្ឋបាលខណ្ឌបឹងកេងកង គឺលោកធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដោយបានទទួលអំណោយពីសប្បុរសជន ដើម្បីទុកធ្វើការបែងចែកជូនទៅដល់បងប្អូន ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននិងកម្លាំងប្រជាការពារខណ្ឌនាសម័យកូវីដ១៩នេះ។
ហើយក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន ដោយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតជូនចំពោះកាយវិការដ៏ល្អប្រពៃពីសំណាក់លោកសុខ ហុង និង លោកស្រីជាសុគន្ធរ័ត្នដែល ជាម្ចាស់សិប្បកម្មប្រហិតសុខ ហុង ដោយបានឧបត្ថម្ភថវិកា១០លានរៀលនិង ប្រហិតសាច់គោចំនួន២០គីឡូក្រាម ដើម្បីផ្ដល់ជូនមកសាលាខណ្ឌបឹងកេងកង ក្នុងការរួមចំណែកដោយទុកបែងចែក ជូនបន្តដល់ប្រជាពលរដ្ឋ ដោយផ្ទាល់និងកម្លាំងប្រជាការពារខណ្ឌ នាអំឡុងពេលសម័យកូវីដ១៩នេះទុកដោះស្រាយ ជីវភាពផងដែរ។
នាឱកាសនោះដែរ លោកធឹម សំអានអភិបាល ខណ្ឌបឹងកេងកង សូមជូនពរជ័យដល់ លោកសុខ ហុង និងលោកស្រីជា សុគន្ធរ័ត្នម្ចាស់សិប្បកម្មប្រហិតសុខហុង ដែលមានទឹកចិត្តក្នុងការជួយឧបត្ថម្ភនូវ អំណោយខាងលើមកដល់ សាលាខណ្ឌបឹងកេងកង ហើយសូមអោយជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង