ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌបឹងកេងកង បន្តចុះចែកអំណោយ ជាគ្រឿងបរិភោគជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ទំនប់ទឹក

77

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០១ខែឧសភាឆ្នាំ២០២១ នេះ
រដ្ឋបាលខណ្ឌបឹងកេងកងដោយ បានបន្តរៀបចំចុះចែកអំណោយ ជាគ្រឿងបរិភោគដូចជាសាច់ជ្រូក និងបន្លែស្រស់ៗដឹកតាមរថយន្តចុះចែក ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុង សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និង អ្នកដំណើរផងដែរ។ ហើយសកម្មភាពចុះចែកអំណោយ តាមរថយន្តជូនប្រជាពលរដ្ឋ នាថ្ងៃនេះដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោកលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និង លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង ព្រមទាំងលោកស្រី ស៊ុយ សែនសករាជ ភរិយា លោកអភិបាលខណ្ឌបឹងកេងកង ធឹម សំអាននិងជាប្រធានអនុសាខាសមាគមនារីខណ្ឌ បឹងកេងកងព្រមទាំងគណៈអភិបាលខណ្ឌ និងមន្ត្រីក្រោមឱវាទ ជាច្រើនរូបទៀតដើម្បីជួយ សម្រាលរាល់ការខ្វះខាតដល់ បងប្អូនប្រជាពលរដ្ឋបានមួយ រយៈនាអំឡុងពេលកូវីដ១៩នេះ។
រដ្ឋបាលខណ្ឌបឹងកេងកងដោយ ធ្វើការណែនាំទៅដល់ បងប្អូនប្រជាពលរដ្ឋដែលមក ទទួលនូវអំណោយសប្បុរសធម៌ សូមពាក់ម៉ាសការពារ និង រក្សាគម្លាត ហើយត្រូវទឹកបាញ់អាល់កុល លាងសម្អាតដៃហើយពេល ទទួលអំណោយរួចសូម ចូលផ្ទះវិញរៀងៗខ្លួនផងដែរ។
ខណៈពេលរដ្ឋបាលខណ្ឌបឹងកេងកង និង ក្រុមការងារធ្វើដំណើរតាម រថយន្តដោយដឹកអំណោយ ជាគ្រឿងបរិភោគទៅចែកជូន ប្រជាជនដល់មុខផ្ទះនិមួយៗនោះ គឺដើម្បីទុកដោះស្រាយជីវភាព ប្រចាំថ្ងៃនាអំឡុងពេលកូវីដ១៩នេះ ដោយបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានអំណោយនេះ គឺពួកគាត់បានសម្ដែងនូវកាយវិការ ដឹងគុណនិងទឹកចិត្តសប្បាយ រីករាយរកអ្វីមកប្រៀបមិនបាន ឡើយនៅពេលរដ្ឋបាលខណ្ឌបឹងកេងកង ដឹកអំណោយមកអោយដល់ៗ មុខផ្ទះដូចនេះទោះបីអំណោយទាំងនោះ មានបរិមាណមិនសូវច្រើនក្ដីតែមាន ន័យឬមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយគ្នីគ្នាពេលជួបគ្រាលំបាក នាអំឡុងពេលសម័យកូវីដ១៩ពីសំណាក់រដ្ឋបាលខណ្ឌបឹងកេងកងដែលមាន លោកធឹម សំអាន ជាអភិបាលខណ្ឌបឹងកេងកងដ៏ឈ្លាសវ៉ៃហើយ សកម្មការងារក្នុងការបម្រើជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានដែលលោក ដឹកនាំនាសព្វថ្ងៃនេះពិសេសអំឡុង ពេលនាសម័យកូវីដ១៩នេះ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង